អំពីក្រុុមហ៊ុន

ក្រុមហ៊ុនខេមបូឌាអ៊ែរវ៉េខូអិលធីឌី (IATA កូដ KR, ICAO កូដ KME) ត្រូវបានបង្កើតឡើងនៅក្នុងរាជធានីភ្នំពេញ ប្រទេសកម្ពុជា ដែលមានដើមទុនចំនួន 200លានដុល្លារអាមេរិក។​ ខេមបូឌាអ៊ែរវ៉េ ប្តេជ្ញានឹងក្លាយទៅជាក្រុមហ៊ុនអាកាសចរណ៍ជាតិដែលមានឈ្មោះល្បីល្បាញ។

ក្រុមហ៊ុនខេមបូឌាអ៊ែរវ៉េបានទទួលលិខិតអនុម័ត ពីរាជរដ្ឋាភិបាលក​ម្ពុជា នៅក្នុងខែសីហា ឆ្នាំ2017 និងបានចុះបញ្ជីពាណិជ្ជកម្មនៅក្នុងខែកញ្ញា ឆ្នាំ2017។ ក្រុមហ៊ុនខេមបូឌាអ៊ែរវ៉េ បានទទួលសញ្ញាប័ត្រ AOC ជាផ្លូវការ​នៅថ្ងៃទី 6 កក្កដា ឆ្នាំ2018 និងបានធ្វើការហោះហើរជាផ្លូវការលើកដំបូង រវាងទីក្រុងភ្នំពេញ ទៅកាន់ខេត្តសៀមរាបនៅថ្ងៃទី 10 កក្កដា ឆ្នាំ2018។

នៅចុងឆ្នាំ2018 ក្រុមហ៊ុនខេមបូឌាអ៊ែរវ៉េ បានហោះហើរដោយជោគជ័យទៅកាន់គោលដៅចំនួន 6 ដូចជា ទីក្រុងភ្នំពេញ ខេត្តសៀមរាប ក្រុងព្រះសីហនុ ទីក្រុងម៉ាកាវ ទីក្រុងតៃប៉ិ និងទីក្រុងតៃជុង។