លក្ខខណ្ឌនៃការដឹកជញ្ជូន

 

Cambodia Airways Co., Ltd. General Conditions of

លក្ខខណ្ឌទូទៅរបស់ក្រុមហ៊ុនអាកាសចរណ៍ អ៊ែរវ៉េស្តីពីការដឹកជញ្ជូនអ្នកដំណើរ និងឥវ៉ាន់

 

ប្រការ 1 និយមន័យ

 

1 ការកំណត់និយមន័យបច្ចេកស័ព្ទក្នុង៖ "លក្ខខណ្ឌទូទៅរបស់ក្រុមហ៊ុនអាកាសចរណ៍ អ៊ែរវ៉េស្តីពីការដឹកជញ្ជូនអ្នកដំណើរ និងឥវ៉ាន់"(ចាប់ពីពេលនេះតទៅហៅថា លក្ខខណ្ឌ)” លើកលែងតែប្រការជាក់លាក់ចែងផ្សេងពីនេះ ឬប្រការណាកំណត់ផ្សេងពីនេះ មានដូចខាងក្រោម៖

1.1 "អនុសញ្ញា" សំដៅទៅលើលិខិតូបករណ៍ដែលប្រើប្រាស់ស្របទៅតាមបទប្បញ្ញត្តិនៃកិច្ចសន្យា៖ "អនុសញ្ញាស្ដីពីការធ្វើឯកសមោធានលើវិធានការជាក់លាក់ទាក់ទងនឹងការដឹកជញ្ជូនអន្តរជាតិតាមផ្លូវអាកាស " ដែលបានចុះហត្ថលេខានៅទីក្រុងវ៉រស្សរថ្ងៃទី 12 ខែតុលាឆ្នាំ 1929 (ចាប់ពីពេលនេះតទៅហៅថា អនុសញ្ញាទីក្រុងវ៉រស្សរ)។ អនុសញ្ញាក្រុងវ៉រស្សរដែលបានធ្វើវិសោធនកម្មនៅទីក្រុងឡាអេ” បានចុះហត្ថលេខានៅទីក្រុងឡាអេថ្ងៃទី 12 ខែកញ្ញា ឆ្នាំ 1955 (ចាប់ពីពេលនេះតទៅហៅថា ពិធីសារទីក្រុងឡាអេ) “អនុសញ្ញាស្តីពីការធ្វើឯកសមោធានលើវិធានមួយចំនួនសម្រាប់ការដឹកជញ្ជូនអន្ដរជាតិតាមផ្លូវអាកាស"បានចុះហត្ថលេខានៅទីក្រុងម៉ុងត្រេអាល់នៅថ្ងៃទី 28 ខែឧសភាឆ្នាំ 1999 (ចាប់ពីពេលនេះតទៅហៅថា អនុសញ្ញាទីក្រុងម៉ុងរ៉េអាល់) ។     

1.2 "ក្រុមហ៊ុនសេវាដឹកជញ្ជូន" សំដៅលើក្រុមហ៊ុនសេវាដឹកជញ្ជូនសាធារណៈតាមផ្លូវអាកាសដែលចេញសំបុត្រ  ដឹកជញ្ជូនឬប្តេជ្ញាដឹកជញ្ជូនអ្នកដំណើរដែលបានចុះឈ្មោះនៅលើសំបុត្រនិងឥវ៉ាន់របស់អ្នកដំណើរ។

1.3 "ការចែករំលែកលេខកូដ ឬជើងហោះហើរចែករំលែកលេខកូដ" មានន័យថាក្រុមហ៊ុនសេវាដឹកជញ្ជូនប្រើលេខជើងហោះហើររបស់ខ្លួននៅលើយន្តហោះរបស់ក្រុមហ៊ុនប្រតិបត្តិការផ្សេងទៀត ឬក្រុមហ៊ុនអាកាសចរណ៍ជាច្រើនប្រើលេខជើងហោះហើរពិសេសរបស់ខ្លួននៅលើយន្តហោះដូចគ្នាដោយមានការព្រមព្រៀង។

1.4 "ក្រុមហ៊ុនសេវាដឹកបញ្ជូនជាអ្នកចេញ" មានន័យថាក្រុមហ៊ុនដឹកជញ្ជូនដែលមានលេខកូដឌីជីថលបង្ហាញឡើងនៅលើប័ណ្ណ។

1.5 " ក្រុមហ៊ុនអាកាសចរណ៍កម្ពុជាអ៊ែរវ៉េ" ជាអក្សរកាត់របស់ក្រុមហ៊ុនអាកាសចរណ៍អ៊ែរវ៉េខូអិលធីឌី។

1.6 "បទប្បញ្ញត្តិរបស់ក្រុមហ៊ុនអាកាសចរណ៍កម្ពុជាអ៊ែរវ៉េ" មានន័យថាបទប្បញ្ញត្តិទាំងនោះដែលនឹងមានប្រសិទ្ធភាពសម្រាប់ភាគីទាំងពីរនៅពេលសំបុត្រត្រូវបានចេញ ហើយត្រូវបានបង្កើតឡើង និងចេញផ្សាយដោយស្របច្បាប់ដោយក្រុមហ៊ុនអាកាសចរណ៍កម្ពុជាអ៊ែរវ៉េសម្រាប់គោលបំណងធ្វើការត្រួតពិនិត្យលើអ្នកដំណើររបស់ខ្លួន និងការដឹកជញ្ជូនឥវ៉ាន់របស់ពួកគេ។ ត្រូវរាប់បញ្ចូលទាំងតម្លៃសំបុត្រនិងលក្ខខណ្ឌដែលមានប្រសិទ្ធភាព។

1.7 "ភ្នាក់ងារលក់ដែលមានការអនុញ្ញាត" មានន័យថាភ្នាក់ងារលក់សំបុត្រអ្នកដំណើរដែលត្រូវបានតែងតាំងដោយក្រុមហ៊ុនសេវាដឹកជញ្ជូនដើម្បីតំណាងក្រុមហ៊ុនសេវាដឹកជញ្ជូនដើម្បីលក់សេវាដឹកជញ្ជូនតាមផ្លូវអាកាស និងទទួលបានការអនុញ្ញាតផងដែរសម្រាប់ក្រុមហ៊ុនសេវាដឹកជញ្ជូនផ្សេងទៀត។

1.8 "អ្នកដំណើរ" សំដៅលើបុគ្គលណាម្នាក់លើកលែងតែសមាជិកនៃក្រុមអាកាសយានិកបានដឹកជញ្ជូន ឬត្រូវបានដឹកជញ្ជូនដោយយន្ដហោះអនុលោមទៅតាមកិច្ចព្រមព្រៀងរបស់ក្រុមហ៊ុនសេវាដឹកជញ្ជូន។

1.9 "កុមារ" សំដៅលើបុគ្គលណាដែលមានអាយុលើសពី 2 (ពីរ) ឆ្នាំ និងក្រោមអាយុ 12 (ដប់ពីរ) ឆ្នាំគិតពីថ្ងៃចាប់ផ្ដើមធ្វើដំណើរ។

1.10 "ទារក" សំដៅលើបុគ្គលណាដែលមានអាយុលើសពីដប់បួន (14) ថ្ងៃនិងក្រោមពីរ (2) ឆ្នាំនៅថ្ងៃចាប់ផ្ដើមការធ្វើដំណើរ។ 

1.11  "សំបុត្រ" សំដៅលើឯកសារមានសុពលភាព ដែលបានលក់ ឬអនុម័តនិងធានាដោយក្រុមហ៊ុនសេវាដឹកជញ្ជូន ឬភ្នាក់ងាររបស់ខ្លួនដែលមានការអនុញ្ញាត រួមទាំងសំបុត្រជាទម្រង់ក្រដាស និងសំបុត្រជាទម្រង់អេឡិចត្រូនិក។ សំបុត្រជាក្រដាសគឺជាភ័ស្តុតាងដែលបញ្ជាក់អ្វីដែលហៅថាជា "សំបុត្រ" និងការឆែកឥវ៉ាន់ ដែលត្រូវបានចេញដោយក្រុមហ៊ុនសេវាដឹកជញ្ជូន ឬភ្នាក់ងាររបស់ខ្លួនដែលបានអនុញ្ញាត។ សំបុត្រជាក្រដាសមានផ្ទុកនូវព័ត៌មានរួមបញ្ចូលទាំងលក្ខខណ្ឌនៃកិច្ចសន្យាដឹកជញ្ជូន សេចក្តីថ្លែងការណ៍ លិខិតជូនដំណឹងនិងប័ណ្ណជើងហោះហើរនិងប័ណ្ណអ្នកដំណើរ។ សំបុត្រជាអេឡិចត្រូនិកគឺជាសំបុត្រសម្រាប់ជំនួសសំបុត្រធម្មតា។

1.12  "សំបុត្រអេឡិចត្រូនិក" គឺជាសំបុត្រសម្រាប់ជំនួសសំបុត្រជាទម្រង់ក្រដាស ដែលព័ត៌មាននៅលើសំបុត្រត្រូវបានរក្សាទុកនៅក្នុងប្រព័ន្ធទិន្នន័យដែលជាទិន្នន័យអេឡិចត្រូនិក និងធ្វើជាភស្តុតាងបញ្ជាក់ពីការលក់  គណនីនិងការដឹកជញ្ជូន។

1.13 "ប័ណ្ណព័ត៌មានអំពីសំបុត្រអេឡិចត្រូនិក" សំដៅលើក្រដាសឯកសារ ដែលមានផ្ទុកព័ត៌មានដូចជាឈ្មោះអ្នកដំណើរ ផ្លូវហោះហើរ និងតម្លៃសំបុត្រជាដើម។ល។ 

1.14 "សំបុត្រភ្ជាប់" សំដៅលើសំបុត្រដែលចេញឱ្យអ្នកដំណើររួមជាមួយនឹងសំបុត្រមួយផ្សេងទៀតដែលរួមគ្នាបង្កើតបានជាកិច្ចសន្យាដឹកទំនិញតែមួយគត់។ 

1.15 "ប័ណ្ណដឹកអ្នកដំណើរ" សំដៅលើផ្នែកនៃសំបុត្រជាក្រដាស ដែលត្រូវបានគូសសម្គាល់និងដែលត្រូវរក្សាទុកដោយអ្នកដំណើរសម្រាប់រយៈពេលណាមួយ។

1.16 "ប័ណ្ណជើងហោះហើរ" សំដៅលើផ្នែកនៃសំបុត្រជាក្រដាស ដែលសរសេរថា "ល្អសម្រាប់ការធ្វើដំណើរឆ្លងកាត់" ដែលបញ្ជាក់ថា ប័ណ្ណជើងហោះហើរនេះត្រូវបានប្រើសម្រាប់ការដឹកជញ្ជូនឆ្លងកាត់រវាងពីរកន្លែងដែលបានកំណត់។

1.17 "ថ្ងៃ" សំដៅលើថ្ងៃតាមប្រតិទិនរួមទាំងប្រាំពីរថ្ងៃនៃសប្ដាហ៍។ សម្រាប់គោលបំណងផ្តល់ការជូនដំណឹងដល់អ្នកដំណើរអំពីថ្ងៃដែលមិនរាប់បញ្ចូល។ និងសម្រាប់គោលបំណងកំណត់រយៈពេលនៃសុពលភាពនៃសំបុត្រ  ថ្ងៃដែលចេញសំបុត្រ ឬថ្ងៃដែលជើងហោះហើរចាប់ផ្តើមមិនរាប់បញ្ចូល។ 

1.18 "ឥវ៉ាន់" សំដៅលើរបស់របរដែលអ្នកដំណើរយកទៅតាម ដែលចាំបាច់ឬស័ក្តិសមសម្រាប់ពាក់ ប្រើប្រាស់ ផ្តល់ផាសុកភាព ឬភាពងាយស្រួលក្នុងការយកទៅតាមក្នុងពេលធ្វើដំណើរ។ លុះត្រាតែមានចែងផ្សេងពីនេះ វាត្រូវរួមបញ្ចូលទាំងឥវ៉ាន់ផ្ញើ និងឥវ៉ាន់យកតាមខ្លួន របស់អ្នកដំណើរ។ 

1.19 "ឥវ៉ាន់ផ្ញើ" សំដៅលើឥវ៉ាន់ដែលក្រុមហ៊ុនសេវាដឹកជញ្ជូនគ្រប់គ្រងរក្សាទុក ហើយដែលក្រុមហ៊ុននេះបានចេញប័ណ្ណត្រួតពិនិត្រ។ 

1.20 "ឥវ៉ាន់យកតាមខ្លួន" សំដៅលើឥវ៉ាន់ណាមួយរបស់អ្នកដំណើរដែលអ្នកដំណើរត្រូវរក្សាទុកដោយខ្លួនឯងក្រៅពីលើសពីឥវ៉ាន់ផ្ញើ ឬគេហៅថា "ឥវ៉ាន់យកតាមខ្លួន" ។

1.21 "ស្លាកសម្គាល់ឥវ៉ាន់" សំដៅលើស្លាកដែលបែងចែកឥវ៉ាន់ និងឯកសារដែលអនុញ្ញាតឱ្យអ្នកដំណើរទទួលបានឥវ៉ាន់ផ្ញើ។

1.22 "សំបុត្រផ្ញើឥវ៉ាន់" សំដៅលើឯកសារដែលចេញដោយក្រុមហ៊ុនសេវាដឹកជញ្ជូនដែលត្រូវបានប្រើប្រាស់ជាពិសេសសម្រាប់កំណត់បញ្ជាក់ឥវ៉ាន់ផ្ញើ។

1.23 "ឥវ៉ាន់ហួសចំណុះ" សំដៅលើចំណែកនៃឥវ៉ាន់ដែលលើសពីការអនុញ្ញាតឲ្យផ្ទុកឥវ៉ាន់ដោយឥតគិតថ្លៃ ដែលគណនាដោយទម្ងន់ ឬបំណែក។ 

1.24 "កន្លែងឈប់សំចតដែលបានយល់ព្រម" សំដៅលើកន្លែងទាំងនោះលើកលែងតែកន្លែងចេញដំណើរ និងកន្លែងគោលដៅ ដែលមានកំណត់នៅក្នុងសំបុត្រ ឬត្រូវបានបង្ហាញនៅលើកាលវិភាគរបស់យន្ដហោះ ដែលជាទីកន្លែងឈប់សំចតដែលបានគ្រោងទុកតាមផ្លូវហោះហើររបស់អ្នកដំណើរ។

1.25 "ការឈប់សម្រាក" សំដៅដល់ការផ្អាកការធ្វើដំណើរសម្រាប់អ្នកដំណើរនៅចំណុចទីតាំងរវាងកន្លែងចេញដំណើរ និងកន្លែងគោលដៅ ដែលបានព្រមព្រៀងជាមុនដោយក្រុមហ៊ុនសេវាដឹកជញ្ជូន។ 

1.26  "សំណងជំងឺចិត្ត" សំដៅដល់ការបាត់បង់ដែលកើតឡើងតាមរយៈរបួសរាងកាយ ឬការស្លាប់របស់អ្នកដំណើរដែលទទួលរង និងបណ្តាលឱ្យ ឬពាក់ព័ន្ធនឹងការដឹកជញ្ជូនដែលផ្តល់ដោយក្រុមហ៊ុនសេវាដឹកជញ្ជូន  ការខូចឬការបំផ្លាញឥវ៉ាន់ផ្ញើ និងការខូចខាតផ្សេងទៀត។

1.27  "តម្លៃធម្មតា" សំដៅលើតម្លៃខ្ពស់បំផុតដែលត្រូវបានបង្កើតឡើងសម្រាប់សេវាកម្មដំបូងកម្រិតធម្មតាក្នុងអំឡុងពេលមានសុពលភាព រួមទាំងតម្លៃសំបុត្រដែលសមស្របសម្រាប់កុមារនិងទារក។

1.28  "តម្លៃពិសេស" សំដៅទៅលើតម្លៃសំបុត្រក្រៅពីតម្លៃសំបុត្រយន្តហោះធម្មតា។          

1.29  “SDR” សំដៅលើសិទ្ធិពិសេសក្នុងការដកប្រាក់ (Special Drawing Right) ដែលកំណត់ដោយមូលនិធិរូបិយវត្ថុអន្ដរជាតិ។                 

 

  ប្រការ 2   វិសាលភាពនៃការប្រើប្រាស់  

 

2. 1 ទូទៅ

2.1.1 លើកលែងតែមានចែងក្នុងប្រការទី 2.1.2, 2.3 និង 2.4 លក្ខខណ្ឌទាំងនេះអនុវត្តចំពោះការដឹកជញ្ជូនអ្នកដំណើរនិងឥវ៉ាន់ក្នុងស្រុកនិងក្រៅស្រុកទាំងអស់តាមផ្លូវអាកាស ដែលក្រុមហ៊ុនអាកាសចរណ៍កម្ពុជា អ៊ែរវ៉េ បានផ្តល់សម្រាប់ទូទាត់សំណងជាទឹកប្រាក់។  

2.1.2 លក្ខខណ្ឌទាំងនេះក៏អនុវត្តផងដែរចំពោះការដឹកជញ្ជូនដោយមិនគិតថ្លៃ និងក្នុងអត្រាបញ្ចុះតម្លៃលើកលែងតែក្នុងករណីដែលក្រុមហ៊ុនអាកាសចរណ៍កម្ពុជាអ៊ែរវ៉េបានផ្តល់ជូនតាមបទប្បញ្ញត្តិរបស់ខ្លួន ឬក្នុងកិច្ចសន្យា ឬសំបុត្រដែលពាក់ព័ន្ធ។

2.1.3 លុះត្រាតែមានការចែងផ្សេងពីនេះ ក្នុងករណីមានភាពខុសគ្នារវាងបទប្បញ្ញត្តិផ្សេងទៀតដែលក្រុមហ៊ុនអាកាសចរណ៍អ៊ែរវ៉េ អាចដោះស្រាយបញ្ហាទាំងនេះ លក្ខខណ្ឌទូទៅនៃការដឹកជញ្ជូននឹងយកជាការបាន។

2.2 ការដឹកជញ្ជូនតាមផ្លូវអាកាស   

លក្ខខណ្ឌទាំងនេះអនុវត្តចំពោះការដឹកជញ្ជូនអ្នកដំណើរនិងឥវ៉ាន់តាមផ្លូវអាកាស ដែលធ្វើឡើងដោយយើង ឬតាងនាមឲ្យយើង និងការទទួលខុសត្រូវរបស់យើងចំពោះអ្នកទាក់ទងនឹងការដឹកជញ្ជូន។ ប្រសិនបើយើងដឹក ឬអ្នករៀបចំសេវាដឹកអ្នកដំណើរដោយមធ្យោបាយផ្សេងក្រៅពីយន្ដហោះ ឧទាហរណ៍ដូចជាដោយឡានក្រុង រថភ្លើង ឬទូក ឬរៀបចំកន្លែងស្នាក់នៅឬជួលរថយន្ត យើងធ្វើដូច្នេះក្នុងនាមតែជាភ្នាក់ងារប៉ុណ្ណោះ។ អាចមានលក្ខខណ្ឌបន្ថែម ឬលក្ខខណ្ឌខុសៗគ្នានៃការដឹកជញ្ជូនដែលអនុវត្តចំពោះការរៀបចំទាំងនោះ។ ក្នុងករណីរាប់បញ្ចូលនូវដែនកំណត់នៃការទទួលខុសត្រូវដែលមានកម្រិតទាបជាងដែនកំណត់នៃការទទួលខុសត្រូវនៅក្នុងលក្ខខណ្ឌនៃការដឹកជញ្ជូន នោះដែនកំណត់នៃការទទួលខុសត្រូវដែលមានកម្រិតទាបជាងនឹងយកមកអនុវត្តចំពោះការរៀបចំផ្សេងទៀតក្រៅពីយន្តហោះ។ 

ប្រសិនបើយើងរៀបចំការធ្វើដំណើរ  កក់សំបុត្រ ចេញប័ណ្ណព័ត៌មានអំពីការធ្វើដំណើរ ឬជួយឆែកឥវ៉ាន់សម្រាប់អ្នកនៅតាមជើងហោះហើរដែលមានលេខកូដកំណត់របស់ក្រុមហ៊ុនអាកាសចរណ៍មួយផ្សេងទៀតយើងធ្វើដូច្នេះក្នុងនាមតែជាភ្នាក់ងារសម្រាប់ក្រុមហ៊ុនអាកាសចរណ៍នោះ និងលក្ខខណ្ឌដឹកជញ្ជូនរបស់ក្រុមហ៊ុនអាកាសចរណ៍ផ្សេងទៀតនឹងត្រូវយកមកអនុវត្ត។ យើងនឹងទទួលខុសត្រូវចំពោះការខូចខាតដែលកើតមានឡើងក្នុងអំឡុងពេលដំណើរតាមក្រុមហ៊ុនអាកាសចរណ៍កម្ពុជាអ៊ែរវ៉េ។

2.3 ការជួលយន្តហោះ

យោងទៅតាមការដឹកជញ្ជូនដែលមានចែងក្នុងក្នុងកិច្ចព្រមព្រៀងស្តីពីការជួលយន្តហោះ អ្នកដំណើរនិងឥវ៉ាន់ដែលត្រូវបានទទួលយកសម្រាប់ដឹកជញ្ជូនដោយយន្តហោះជួលគួរតែធ្វើឡើងស្របតាមបទប្បញ្ញត្តិនៃកិច្ចព្រមព្រៀងស្តីពីការជួលយន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍កម្ពុជាអ៊ែរវ៉េ។ លក្ខខណ្ឌទាំងនេះនឹងត្រូវបានសម្រេចយកជាចុងក្រោយនៅពេលដែលបរិបទនៅក្រៅកិច្ចព្រមព្រៀងស្តីពីការជួលយន្តហោះ។

2.4 ករណីលើកលែង

ក្នុងករណីដែលបទបញ្ញត្តិណាមួយដែលមានចែង ឬសំដៅត្រង់បរិបទនេះផ្ទុយនឹងប្រការណាមួយដែលមាននៅក្នុងអនុសញ្ញា ច្បាប់  បទប្បញ្ញត្តិ បទបញ្ជា ឬលក្ខខណ្ឌរបស់រាជរដ្ឋាភិបាល នោះអនុសញ្ញា ច្បាប់  បទប្បញ្ញត្តិ បទបញ្ជា ឬលក្ខខណ្ឌរបស់រាជរដ្ឋាភិបាលត្រូវបានសម្រេចយកជាចុងក្រោយ។ បញ្ញត្តិផ្សេងទៀតនៃលក្ខខណ្ឌទាំងនេះនៅតែមានសុពលភាព។    

 

 ប្រការ 3 សំបុត្រ 

 

3.1 សំបុត្រគឺជាភស្តុតាងបឋមនៃកិច្ចសន្យាដឹកជញ្ជូន

សំបុត្រគឺជាភស្តុតាងដំបូងនៃកិច្ចសន្យាដឹកជញ្ជូនរវាងក្រុមហ៊ុនសេវាដឹកជញ្ជូន និងអ្នកដំណើរ។ ក្រុមហ៊ុនសេវាដឹកជញ្ជូននឹងផ្តល់សេវាដឹកជញ្ជូនតែអ្នកដំណើរដែលកាន់សំបុត្រនេះឬឯកសារដឹកជញ្ជូនផ្សេងទៀតដែលចេញដោយក្រុមហ៊ុន ឬភ្នាក់ងាររបស់ខ្លួនដែលទទួលបានការអនុញ្ញាត ហើយនឹងទទួលខុសត្រូវស្របតាមបទប្បញ្ញត្តិស្តីពីការដឹកជញ្ជូន។ សំបុត្រនៅតែជាទ្រព្យសម្បត្តិរបស់ក្រុមហ៊ុនសេវាដឹកជញ្ជូន។ លក្ខខណ្ឌនៃកិច្ចសន្យាដែលមានចែងនៅលើសំបុត្រគឺជាខ្លឹមសារសង្ខេបនៃបទប្បញ្ញត្តិមួយចំនួននៃលក្ខខណ្ឌដឹកជញ្ជូនទាំងនេះ។          

3.2 បទប្បញ្ញត្តិសម្រាប់ការប្រើប្រាស់សំបុត្រ

3.2.1 បុគ្គលដែលប្រើសំបុត្រជាក្រដាសមិនត្រូវមានសិទ្ធិទទួលបានសេវាដឹកជញ្ជូនលុះត្រាតែបុគ្គលនោះបង្ហាញសំបុត្រដែលមានសុពលភាពនិងត្រឹមត្រូវស្របតាមបទប្បញ្ញត្តិរបស់ក្រុមហ៊ុនកម្ពុជាអ៊ែរវ៉េ ហើយមានប័ណ្ណជើងហោះហើរសម្រាប់ជើងហោះហើរនោះ និងប័ណ្ណជើងហោះហើរផ្សេងទៀតដែលមិនទាន់ប្រើ និងប័ណ្ណអ្នកដំណើរ។ អ្នកដំណើរមិនត្រូវមានសិទ្ធិទទួលបានសេវាដឹកជញ្ជូនទេប្រសិនបើសំបុត្រដែលបង្ហាញនោះខូច និងមិនពេញលេញឬប្រសិនបើកែប្រែផ្សេងពីនេះលើកលែងតែធ្វើឡើងដោយក្រុមហ៊ុនកម្ពុជាអ៊ែរវ៉េឬភ្នាក់ងាររបស់ខ្លួនដែលទទួលបានការអនុញ្ញាត។

3.2.2 បុគ្គលដែលប្រើសំបុត្រអេឡិចត្រូនិកមិនត្រូវមានសិទ្ធិទទួលបានសេវាដឹកជញ្ជូនតាមជើងហោះហើរទេលុះត្រាតែបុគ្គលនោះផ្តល់នូវអត្តសញ្ញាណប័ណ្ណមានសុពលភាព និងសុពលភាពនៃសំបុត្រអេឡិចត្រូនិចដែលបានត្រួតពិនិត្យដោយក្រុមហ៊ុនអាកាសចរណ៍កម្ពុជាអ៊ែរវ៉េឬភ្នាក់ងារសេវារបស់ខ្លួន។ ប័ណ្ណព័ត៌មានអំពីសំបុត្រអេឡិចត្រូនិចកត់ត្រាតែព័ត៌មានអំពីការធ្វើដំណើររបស់អ្នកដំណើរហើយមិនអាចចាត់ទុកជាភស្តុតាងចាំបាច់សម្រាប់អ្នកដំណើរក្នុងការចុះឈ្មោះ និងឆ្លងកាត់ការពិនិត្យសុវត្ថិភាព។

3.3 ការបាត់សំបុត្រ

បទប្បញ្ញត្តិខាងក្រោមនេះត្រូវបានប្រើប្រាស់សម្រាប់ករណីបាត់សំបុត្រ និងប័ណ្ណឆែកឥវ៉ាន់ដែលចេញដោយក្រុមហ៊ុនអាកាសចរណ៍អ៊ែរវ៉េ និងភ្នាក់ងារលក់របស់ដែលមានសិទ្ធិអនុញ្ញាត។       

3.3.1 ទូទៅ

ក្នុងករណីមានការបាត់ ឬការធ្វើឲ្យសំបុត្រដាច់រហែក (ឬផ្នែកណាមួយនៃសំបុត្រនោះ) ឬការមិនបានបង្ហាញសំបុត្រ ដែលមានប័ណ្ណអ្នកដំណើរនិងប័ណ្ណជើងហោះហើរទាំងអស់ដែលមិនបានប្រើ  អ្នកដំណើរត្រូវទទួលខុសត្រូវទាំងស្រុង។     

3.3.2 របាយការណ៍ពីការបាត់បង់សំបុត្រ

3.3.2.1 ក្នុងករណីមានការបាត់ ឬការធ្វើសំបុត្រដាច់រហែក (ឬផ្នែកណាមួយនៃសំបុត្រនោះ) ឬការមិនបានបង្ហាញសំបុត្រ ដែលមានប័ណ្ណអ្នកដំណើរ និងប័ណ្ណជើងហោះហើរទាំងអស់ដែលមិនបានប្រើ  អ្នកដំណើរត្រូវរាយការណ៍ជាលាយលក្ខណ៍អក្សរអំពីការបាត់សំបុត្រនៅការិយាល័យលក់សំបុត្រនៃក្រុមហ៊ុនអាកាសចរណ៍អ៊ែរវ៉េ និងភ្នាក់ងារលក់របស់ខ្លួន។        

3.3.2.2 នៅពេលរាយការណ៍ពីការបាត់សំបុត្រ អ្នកដំណើរគួរតែបង្ហាញអត្តសញ្ញាណប័ណ្ណរបស់ខ្លួន ដែលមានសុពលភាព និងប្រាប់ពីកាលបរិច្ឆេទ ទីកន្លែង និងសំបុត្រដែលបានទិញដំបូង។ ប្រសិនបើអ្នកដែលរាយការណ៍ពីការបាត់សំបុត្រមិនមែនជាអ្នកដំណើរពិតប្រាកដ ត្រូវបង្ហាញអត្តសញ្ញាណប័ណ្ណមានសុពលភាពរបស់បុគ្គលនេះ និងលិខិតបញ្ជាក់មានចុះហត្ថលេខាដោយអ្នកដំណើរ។   

3.3.3.3 មុនពេលអ្នកដំណើររាយការណ៍ពីការបាត់សំបុត្រ ក្នុងករណីមានការលួចបន្លំឬការប្រើប្រាស់ផ្នែកទាំងមូល (ឬផ្នែក) នៃសំបុត្រដោយភាគីទីបី នោះក្រុមហ៊ុនអាកាសចរណ៍កម្ពុជាអ៊ែរវ៉េនឹងមិនទទួលខុសត្រូវទេហើយអាចបដិសេធការសងប្រាក់វិញសម្រាប់សំបុត្រដែលបាត់ ឬប្តូរសំបុត្រថ្មី។  

3.3.3 ការទិញសំបុត្រថ្មី

អ្នកដំណើរអាចទិញសំបុត្រថ្មីតាមកាលវិភាគ និងកាលបរិច្ឆេទដំបូង ហើយដាក់ពាក្យស្នើសុំបង្វិលសងប្រាក់វិញចំពោះសំបុត្រដែលបាត់។  

3.3.4 ការបង្វិលសងប្រាក់វិញចំពោះសំបុត្រដែលបាត់

ប្រសិនបើអ្នកដំណើរចង់បង្វិលប្រាក់សងវិញចំពោះសំបុត្រដែលបាត់ គាត់ត្រូវរាយការណ៍ពីសំបុត្រដែលបាត់តាមចំណុច 3.3.2 ។ សំបុត្រដែលបាត់នឹងត្រូវបានបង្វិលប្រាក់សងវិញដោយមិនមានការលួចបន្លំឬការប្រើប្រាស់ដោយភាគីទីបីត្រូវបានបញ្ជាក់ដោយក្រុមហ៊ុនអាកាសចរណ៍កម្ពុជាអ៊ែរវ៉េ។    

3.4 សំបុត្រដែលមិនអាចផ្ទេរបាន     

3.4.1 សំបុត្រដែលមិនអាចផ្ទេរបាន   

3.4.2 ប្រសិនបើជនណាម្នាក់ក្រៅពីអ្នកដែលមានសិទ្ធិទទួលបានសេវាដឹកជញ្ជូនដែលមានលើសំបុត្រធ្វើដំណើរតាមសំបុត្រនោះ ឬត្រូវបានផ្តល់ការបង្វិលប្រាក់សងវិញ ក្រុមហ៊ុនអាកាសចរណ៍កម្ពុជាអ៊ែរវ៉េមិនត្រូវទទួលខុសត្រូវចំពោះបុគ្គលដែលមានសិទ្ធិដំបូងក្នុងការប្រើសំបុត្រ។ 

3.4.3 ប្រសិនបើសំបុត្រត្រូវបានប្រើប្រាស់ ឬបង្វិលប្រាក់សងវិញដោយបុគ្គលណាម្នាក់ក្រៅពីបុគ្គលដែលមានសិទ្ធិទទួលបានសេវាដឹកជញ្ជូន ក្រុមហ៊ុនអាកាសចរណ៍កម្ពុជាអ៊ែរវ៉េនឹងមិនទទួលខុសត្រូវចំពោះបុគ្គលដែលមានសិទ្ធិទទួលបានសេវាដឹកជញ្ជូន ឬបង្វិលប្រាក់សងវិញ។

3.5 រយៈពេលសុពលភាពនៃសំបុត្រ

3.5.1 សំបុត្រមួយមានសុពលភាពរយៈពេលមួយឆ្នាំគិតចាប់ពីថ្ងៃចាប់ផ្តើមធ្វើដំណើរឬប្រសិនបើផ្នែកណាមួយនៃសំបុត្រមិនទាន់ប្រើប្រាស់ចាប់តាំងពីថ្ងៃចេញ លើកលែងតែមានចែងផ្សេងពីនេះក្នុងសំបុត្រ   លក្ខខណ្ឌ ឬបទប្បញ្ញត្តិរបស់ក្រុមហ៊ុនអាកាសចរណ៍កម្ពុជាអ៊ែរវ៉េ។ 

3.5.2  រយៈពេលសុពលភាពនៃសំបុត្រតម្លៃពិសេសត្រូវបានគណនាតាមបទប្បញ្ញត្តិរបស់ក្រុមហ៊ុនអាកាសចរណ៍កម្ពុជាអ៊ែរវ៉េ។

3.5.3 សុពលភាពនៃសំបុត្រត្រូវបានគណនាចាប់ពីថ្ងៃចាប់ផ្តើមធ្វើដំណើរ ឬម៉ោង 00:00 នៅថ្ងៃបន្ទាប់ដែលចេញសំបុត្រត្រូវបានចេញរហូតដល់ម៉ោង 00:00 នៅថ្ងៃបន្ទាប់នៃថ្ងៃផុតកំណត់។  

3.6 ការពន្យារសុពលភាពនៃសំបុត្រ       

3.6.1  ប្រសិនបើមានហេតុផលខាងក្រោមនេះ អ្នកដំណើរត្រូវបានរារាំងមិនឱ្យធ្វើដំណើរក្នុងអំឡុងពេលសុពលភាពនៃសំបុត្រ  សុពលភាពនៃសំបុត្ររបស់អ្នកដំណើរនឹងត្រូវបានពន្យារពេលរហូតដល់មានជើងហោះហើរដំបូងរបស់ក្រុមហ៊ុនអាកាសចរណ៍កម្ពុជាអ៊ែរវ៉េ។   

1. ការលុបចោលជើងហោះហើរ ដែលអ្នកដំណើរបានកក់ទុក។

2. ការលុបចោលការឈប់សម្រាកដែលបានគ្រោងទុក ជាកន្លែងចេញដំណើរ ទីកន្លែងគោលដៅ ឬទីកន្លែងឈប់សម្រាករបស់អ្នកដំណើរ។

3. ការខកខានមិនបានធ្វើប្រតិបត្តិការហោះហើរតាមកាលកំណត់។

4. ធ្វើឱ្យអ្នកដំណើរបាត់បង់ទំនាក់ទំនង។

5. មិនអាចផ្តល់កន្លែងទំនេរដែលបានបញ្ជាក់ពីមុន។      

3.6.2 នៅពេលអ្នកដំណើរក្រោយពេលបានចាប់ផ្តើមធ្វើដំណើរត្រូវបានហាមឃាត់មិនឲ្យធ្វើដំណើរ ក្នុងអំឡុងពេលសុពលភាពនៃសំបុត្រដោយសារតែមានជំងឺ  ក្រុមហ៊ុនអាកាសចរណ៍អ៊ែរវ៉េនឹងបន្តសុពលភាពនៃសំបុត្ររបស់អ្នកដំណើររហូតដល់ថ្ងៃដែលគាត់មានសុខភាពល្អឡើងវិញអាចធ្វើដំណើរដោយមានលិខិតបញ្ជាក់ពីពេទ្យ ឬរហូតដល់មានជើងហោះហើរលើកទីមួយរបស់ក្រុមហ៊ុនអាកាសចរណ៍កម្ពុជាអ៊ែរវេបន្ទាប់ពីកាលបរិច្ឆេទបែបនេះចាប់ពីចំណុចដែលបន្តធ្វើដំណើរ លើកលែងតែមានចែងផ្សេងពីនេះក្នុងបទប្បញ្ញត្តិរបស់ក្រុមហ៊ុនអាកាសចរណ៍កម្ពុជាអ៊ែរវេ។ នៅពេលដែលប័ណ្ណជើងហោះហើរដែលនៅសល់នៅក្នុងសំបុត្ររួមមានកន្លែងឈប់សម្រាកមួយឬច្រើនកន្លែង នោះសុពលភាពនៃសំបុត្រក្រោមបទប្បញ្ញត្តិរបស់ក្រុមហ៊ុនអាកាសចរណ៍កម្ពុជាអ៊ែរវ៉េនឹងត្រូវបានពន្យារឱ្យបានក្នុងរយៈពេលមិនលើសពីបីខែគិតចាប់ពីថ្ងៃដែលអ្នកដំណើរមានសុខភាពល្អឡើងវិញអាចធ្វើដំណើរដោយមានលិខិតបញ្ជាក់ពីពេទ្យ។ ក្នុងករណីនេះ ក្រុមហ៊ុនអាកាសចរណ៍កម្ពុជាអ៊ែរវ៉េនឹងបន្តសុពលភាពនៃសំបុត្ររបស់សមាជិកផ្សេងទៀតនៃក្រុមគ្រួសាររបស់គាត់ (អតិបរមាពីរនាក់) ដែលអមដំណើរអ្នកដំណើរពិការ។

3.6.3 ក្នុងករណីអ្នកដំណើរស្លាប់នៅពេលហោះហើរតាមផ្លូវ សំបុត្ររបស់មនុស្សដែលអមអ្នកដំណើរអាចត្រូវបានកែប្រែដោយបោះបង់សិទ្ធិស្នាក់នៅអប្បបរមាឬបន្តសុពលភាព។ ក្នុងករណីមរណភាពនៅក្នុងគ្រួសាររបស់អ្នកដំណើរដែលបានចាប់ផ្តើមដំណើរ  សុពលភាពនៃសំបុត្ររបស់អ្នកដំណើរ និងសមាជិកគ្រួសាររបស់គាត់ដែលកំពុងអមអ្នកដំណើរក៏អាចត្រូវបានកែប្រែផងដែរ។ រាល់ការកែប្រែបែបនេះត្រូវធ្វើនៅពេលទទួលសំបុត្រមរណភាពដែលមានសុពលភាព ហើយការបន្តសុពលភាពមិនត្រូវលើសពីសែសិបប្រាំ (45) ថ្ងៃគិតពីថ្ងៃស្លាប់ដែលមានបញ្ជាក់លើសំបុត្រមរណភាព។ អ្នកដំណើរដែលរួមដំណើរជាមួយត្រូវបានកំណត់ត្រឹមពីរនាក់។ សមាជិកគ្រួសារដែលរៀបរាប់ខាងលើរួមមាន៖ ប្តីប្រពន្ធ  ឪពុកម្តាយ កូនចៅបងប្អូនប្រុសស្រី ជីដូនជីតា ចៅ  កូនប្រសា ឪពុកម្តាយក្មេក និងសាច់ញាតិផ្សេងៗទៀតរហូតដល់បីជំនាន់ដូចជាពូមីង ក្មួយស្រី ក្មួយប្រុស និងបងប្អូនជីដូនមួយ។

3.7 លំដាប់នៃការប្រើប្រាស់ប័ណ្ណ   

3.7.1 ក្រុមហ៊ុនអាកាសចរណ៍កម្ពុជាអ៊ែរវ៉េនឹងផ្តល់ជូនប័ណ្ណជើងហោះហើរ ឬក្នុងករណីជាសំបុត្រអេឡិចត្រូនិច ប័ណ្ណអេឡិចត្រូនិច  តាមលំដាប់លំដោយពីកន្លែងចេញដំណើរដូចដែលបានបង្ហាញនៅលើសំបុត្រ។    

3.7.2 អ្នកដំណើរអាចចាប់ផ្តើមការធ្វើដំណើរនៅកន្លែងឈប់សម្រាក ឬកន្លែងឈប់សម្រាកដែលបានព្រមព្រៀង ប្រសិនបើសំបុត្រដំបូងរបស់អ្នកដំណើរមិនទាន់ប្រើប្រាស់ប៉ុន្តែក្រុមហ៊ុនអាកាសចរណ៍កម្ពុជាអ៊ែរវ៉េនៅតែរក្សាសិទ្ធិក្នុងការបដិសេធ។

3.7.3 ប័ណ្ណហោះហើរនីមួយៗ ឬក្នុងករណីសំបុត្រអេឡិចត្រូនិច ប័ណ្ណអេឡិចត្រូនិចនឹងត្រូវបានទទួលយកដោយក្រុមហ៊ុនអាកាសចរណ៍កម្ពុជាអ៊ែរវ៉េតាមប្រភេទសេវាកម្មដែលបានបញ្ជាក់កាលបរិច្ឆេទនិងការហោះហើរដែលកក់ទុក។ នៅពេលប័ណ្ណហោះហើរ ឬក្នុងករណីសំបុត្រអេឡិចត្រូនិក  ប័ណ្ណអេឡិចត្រូនិចត្រូវបានចេញដោយគ្មានការកក់ទុកដូចដែលបានបញ្ជាក់  កៅអីនឹងត្រូវបានបម្រុងទុកដោយអនុវត្តតាមលក្ខខណ្ឌសម្រាប់តម្លៃសំបុត្រដែលពាក់ព័ន្ធនិងការមានកៅអីទំនេរ។

 

ប្រការ 4 តម្លៃសំបុត្រ និងថ្លៃសេវា

 

4.1 ទូទៅ

តម្លៃសំបុត្រត្រូវអនុវត្តសម្រាប់តែការដឹកជញ្ជូនចេញពីព្រលានយន្តហោះនៅចំណុចដើមទៅកាន់ព្រលានយន្តហោះនៅចំណុចគោលដៅ។ ថ្លៃសំបុត្រមិនរួមបញ្ចូលសេវាដឹកជញ្ជូនតាមផ្លូវគោករវាងព្រលានយន្តហោះ និងពីព្រលានយន្តហោះទៅកណ្តាលក្រុង។

4.2 តម្លៃសំបុត្រ

ថ្លៃសំបុត្រសម្រាប់ការដឹកជញ្ជូនត្រូវបានបោះពុម្ពផ្សាយដោយក្រុមហ៊ុនអាកាសចរណ៍កម្ពុជាអ៊ែរវ៉េ ឬអ្នកតំណាងក្រុមហ៊ុនអាកាសចរណ៍កម្ពុជាអ៊ែរវ៉េ ឬក្នុងករណីមិនបានបោះពុម្ពផ្សាយ ត្រូវបកស្រាយដោយអនុលោមតាមបទប្បញ្ញត្តិរបស់ក្រុមហ៊ុនអាកាសចរណ៍កម្ពុជាអ៊ែរវ៉េ។ លើកលែងតែករណីចែងផ្សេងពីនេះ តម្លៃសំបុត្រគឺថ្លៃសំបុត្រយន្តហោះ ឬជើងហោះហើរដែលមានប្រសិទ្ធភាពនៅថ្ងៃចាប់ផ្តើមផ្តល់សេវាដឹកជញ្ជូនដូចដែលមានចែងលើប័ណ្ណហោះហើរដំបូងនៃសំបុត្រនេះ។ ប្រសិនបើគម្រោងជើងហោះហើរឬកាលបរិច្ឆេទធ្វើដំណើរមានការផ្លាស់ប្តូរក្រោយពីអ្នកដំណើរទិញសំបុត្រ ផលសងនៃតម្លៃនេះនឹងត្រូវបង់ដោយអ្នកដំណើរឬលើកលែងតែករណីចែងផ្សេងពីនេះ ត្រូវបង្វិលប្រាក់សងវិញដោយក្រុមហ៊ុនអាកាសចរណ៍កម្ពុជាអ៊ែរវ៉េតាមបទប្បញ្ញត្តិរបស់ក្រុមហ៊ុនអាកាសចរណ៍កម្ពុជាអ៊ែរវ៉េ។

4.3  ការកំណត់ផ្លូវហោះហើរ

តម្លៃសំបុត្រត្រូវអនុវត្តតែចំពោះការកំណត់ផ្លូវហោះហើរដែលបានបោះផ្សាយដោយភ្ជាប់ជាមួយសំបុត្រនេះ។ ប្រសិនបើមានផ្លូវហោះហើរច្រើនជាងមួយក្នុងតម្លៃតែមួយ អ្នកដំណើរអាចបញ្ជាក់ផ្លូវហោះហើរមុនពេលចេញសំបុត្រ។ ប្រសិនបើគ្មានបញ្ជាក់ផ្លូវហោះហើរ នោះគឺអាស្រ័យលើក្រុមហ៊ុនអាកាសចរណ៍កម្ពុជាអ៊ែរវ៉េអដើម្បីផ្តល់ផ្លូវហោះហើរសម្រាប់អ្នកដំណើរដើម្បីជ្រើសរើសនិងបញ្ជាក់។     

4.4 ពន្ធនិងថ្លៃសេវា

ពន្ធឬថ្លៃសេវាណាមួយដែលកំណត់ដោយរាជរដ្ឋាភិបាលឬអាជ្ញាធរពាក់ព័ន្ធផ្សេងទៀត ឬដោយប្រតិបត្តិករព្រលានយន្តហោះទាក់ទងនឹងអ្នកដំណើរឬការប្រើប្រាស់ដោយអ្នកដំណើរនៃសេវាកម្ម ឬបរិក្ខារណាមួយដែលនឹងត្រូវបន្ថែមទៅនឹងតម្លៃសំបុត្រ និងថ្លៃសេវាដែលត្រូវបានចេញផ្សាយ ហើយត្រូវទូទាត់ដោយអ្នកដំណើរ។ វាអាស្រ័យលើក្រុមហ៊ុនអាកាសចរណ៍កម្ពុជាអ៊ែរវ៉េទារប្រាក់។ នៅពេលដែលអ្នកដំណើរទិញសំបុត្រ ក្រុមហ៊ុនអាកាសចរណ៍កម្ពុជាអ៊ែរវ៉េនឹងជូនដំណឹងអំពីពន្ធ និងថ្លៃសេវាជាក់លាក់ដែលមិនគិតបញ្ចូលក្នុងតម្លៃសំបុត្រ។     

4.5 រូបិយប័ណ្ណ

លើកលែងតែមានចែងផ្សេងពីនេះ អ្នកដំណើរត្រូវបង់ថ្លៃសំបុត្រនិងថ្លៃសេវាផ្សេងៗជារូបិយប័ណ្ណនៃទីកន្លែងដែលចេញសំបុត្រ។ នៅពេលការទូទាត់ត្រូវបានធ្វើឡើងជារូបិយប័ណ្ណក្រៅពីរូបិយប័ណ្ណដែលបញ្ជាក់លើសំបុត្រ ការទូទាត់បែបនេះនឹងត្រូវបានធ្វើឡើងតាមអត្រាប្តូរប្រាក់ដែលបានបង្ហាញបន្ទាប់ពីការគណនានៅលើប្រព័ន្ធព័ត៌មាន។

 

ប្រការ 5 ការកក់ទុក 

 

5.1 ទូទៅ

5.1.1 ការកក់ទុកមិនត្រូវបានបញ្ជាក់ទេរហូតដល់ទទួលស្គាល់ដោយក្រុមហ៊ុនអាកាសចរណ៍កម្ពុជាអ៊ែរវេ ឬភ្នាក់ងាររបស់ខ្លួនដែលមានសិទ្ធិអនុញ្ញាត។ មានតែនៅពេលដែលអ្នកដំណើរបានបង់ថ្លៃសំបុត្ររបស់គាត់ក្នុងរយៈពេលកំណត់នៃការកក់ទុក និងការចេញសំបុត្រដែលមានចែងក្នុងបទប្បញ្ញត្តិរបស់ក្រុមហ៊ុនអាកាសចរណ៍កម្ពុជាអ៊ែរវ៉េ និងសំបុត្រដែលចេញដោយក្រុមហ៊ុនអាកាសចរណ៍កម្ពុជាអ៊ែរវ៉េ ឬភ្នាក់ងាររបស់ខ្លួនដែលមានសិទ្ធិអនុញ្ញាតហើយការកក់ទុកបានកត់នៅលើប័ណ្ណហោះហើរត្រឹមត្រូវគឺជាការកក់ទុកដែលមានសុពលភាព និងមានប្រសិទ្ធភាព។ 

5.1.2 ដូចមានចែងក្នុងបទប្បញ្ញត្តិរបស់ក្រុមហ៊ុនអាកាសចរណ៍កម្ពុជាអ៊ែរវ៉េ តម្លៃសំបុត្រខ្លះអាចមានលក្ខខណ្ឌដែលកំណត់ ឬដកសិទ្ធិរបស់អ្នកដំណើរក្នុងការផ្លាស់ប្តូរ ឬលុបចោលការកក់ទុក។ សម្រាប់បទប្បញ្ញត្តិជាក់លាក់ទាក់ទងនឹងតម្លៃសំបុត្រ សូមយោងបទប្បញ្ញត្តិស្តីពីតម្លៃសេវាដឹកជញ្ជូនដែលត្រូវគ្នា។

5.2 ពេលវេលាកំណត់ការចេញសំបុត្រ

ប្រសិនបើអ្នកដំណើរមិនបានបង់ថ្លៃសំបុត្ររបស់ខ្លួនក្នុងអំឡុងពេលកំណត់នៃការចេញសំបុត្រ ការកក់ទុកអាចត្រូវបានលុបចោលដោយក្រុមហ៊ុនអាកាសចរណ៍កម្ពុជាអ៊ែរវ៉េ ឬភ្នាក់ងាររបស់ខ្លួនដែលមានសិទ្ធិអនុញ្ញាត។

5.3 ទិន្នន័យផ្ទាល់ខ្លួន

អ្នកដំណើរដឹងថាទិន្នន័យផ្ទាល់ខ្លួនត្រូវបានផ្តល់ឱ្យក្រុមហ៊ុនអាកាសចរណ៍កម្ពុជាអ៊ែរវ៉េសម្រាប់គោលបំណងកក់ទុក ដោយទទួលបានសេវាកម្មបន្ថែម ជួយសម្របសម្រួលលក្ខខណ្ឌអន្តោប្រវេសន៍ និងការចូលព្រលានយន្តហោះ។ សម្រាប់គោលបំណងទាំងនេះអ្នកដំណើរបានអនុញ្ញាតឲ្យក្រុមហ៊ុនអាកាសចរណ៍កម្ពុជាអ៊ែរវ៉េរក្សាទុកទិន្នន័យទាំងនោះហើយបញ្ជូនវាទៅឱ្យអង្គការរដ្ឋាភិបាល ការិយាល័យរបស់ខ្លួន  ក្រុមហ៊ុនដឹកជញ្ជូនផ្សេងទៀត ឬអ្នកផ្តល់សេវាកម្មប្រភេទនេះនៅក្នុងប្រទេសដែលពួកគេអាចស្ថិតនៅ។

អ្នកដំណើរទទួលស្គាល់ថាទិន្នន័យផ្ទាល់ខ្លួនត្រូវបានផ្តល់ឱ្យក្រុមហ៊ុនអាកាសចរណ៍កម្ពុជាអ៊ែរវ៉េសម្រាប់គោលបំណងកក់និងចេញសំបុត្រ ផ្តល់ជូនអ្នកដំណើរនូវសេវាដឹកជញ្ជូននិងសេវានិងគ្រឿងបរិក្ខារផ្សេងៗដែលពាក់ព័ន្ធគណនេយ្យ ការចេញវិក្កយបត្រនិងសវនកម្ម ការផ្ទៀងផ្ទាត់និងពិនិត្យមើលប័ណ្ណឥណទានឬប័ណ្ណទូទាត់ផ្សេងទៀត ការត្រួតពិនិត្យអន្តោប្រវេសន៍និងគយ  សុវត្ថិភាព សន្តិសុខ សុខភាព និងគោលបំណងផ្នែករដ្ឋបាលនិងច្បាប់ ការវិភាគស្ថិតិ និងទីផ្សារ ការប្រតិបត្តិការកម្មវិធីហោះហើរញឹកញាប់ ការធ្វើតេស្តប្រព័ន្ធ ការថែទាំនិងការអភិវឌ្ឍ ទំនាក់ទំនងអតិថិជន ជួយដល់ក្រុមហ៊ុនអាកាសចរណ៍កម្ពុជាអ៊ែរវ៉េក្នុងការធ្វើទំនាក់ទំនងនាពេលអនាគតជាមួយអ្នកដំណើរ និងការធ្វើទីផ្សារដោយផ្ទាល់និងការស្រាវជ្រាវទីផ្សារ (ដែលក្រុមហ៊ុនអាកាសចរណ៍កម្ពុជាអ៊ែរវ៉េនឹងធ្វើតាមសំណើរបស់អ្នកដំណើរ ឬដោយមានការយល់ព្រមពីអ្នកដំណើរ) ។ 
ក្រុមហ៊ុនអាកាសចរណ៍កម្ពុជាអ៊ែរវ៉េអាចចេញផ្សាយព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកដំណើរទៅឱ្យក្រុមហ៊ុនបុត្រសម្ព័ន្ធ ក្រុមហ៊ុនដឹកជញ្ជូននិងក្រុមហ៊ុនដទៃទៀតដែលពាក់ព័ន្ធក្នុងការផ្តល់ជូនអ្នកដំណើរនូវសេវាដឹកជញ្ជូន ឬសេវាកម្មដែលពាក់ព័ន្ធ និងដៃគូអាជីវកម្ម អ្នករៀបចំទិន្នន័យភ្នាក់ងារ ទីភ្នាក់ងារអនុវត្តច្បាប់របស់រាជរដ្ឋាភិបាល និងក្រុមហ៊ុនឥណទាន និងទូទាត់ផ្សេងៗនិងក្រុមហ៊ុនទទួលបានបន្ទុកត្រួតពិនិត្យ។ អាស្រ័យលើច្បាប់ជាតិចូលជាធរមាន អ្នកដំណើរអាចចូលមើលទិន្នន័យផ្ទាល់ខ្លួនរបស់ពួកគេដែលកាន់កាប់ដោយក្រុមហ៊ុនអាកាសចរណ៍កម្ពុជាអ៊ែរវ៉េ។ ក្នុងករណីអ្នកដំណើរជឿថាព័ត៌មាននេះមិនត្រឹមត្រូវ អ្នកដំណើរអាចទាក់ទងក្រុមហ៊ុនអាកាសចរណ៍កម្ពុជាអ៊ែរវ៉េដើម្បីធ្វើបច្ចុប្បន្នភាពព័ត៌មាននេះ។

5.4 ការរៀបចំកំណត់កៅអី

ក្រៅពីការផ្តល់កៅអីសម្រាប់អ្នកដំណើរដែលមានជើងហោះហើរ និងបន្ទប់កាប៊ីនបម្រុងទុក  នោះក្រុមហ៊ុនអាកាសចរណ៍កម្ពុជាអ៊ែរវ៉េមិនធានាថានឹងផ្តល់កៅអីជាក់លាក់ណាមួយនៅក្នុងយន្តហោះនោះទេ។ ដោយសារតែតម្រូវការធ្វើដំណើរ សុវត្ថិភាពនិងសន្តិសុខ ក្រុមហ៊ុនអាកាសចរណ៍នឹងរក្សាកន្លែងអង្គុយដែលបែងចែកឬបែងចែកឡើងវិញនៅលើយន្ដហោះសូម្បីក្រោយពេលដែលអ្នកដំណើរបានឡើងយន្តហោះក៏ដោយ។     

5.5 ការបញ្ជាក់ឡើងវិញអំពីការកក់

ក្រុមហ៊ុនអាកាសចរណ៍កម្ពុជាអ៊ែរវ៉េមិនតម្រូវឱ្យមានការបញ្ជាក់ឡើងវិញអំពីការកក់សម្រាប់បន្តការហោះហើរ ឬជើងហោះហើរត្រឡប់មកវិញដែលបានកក់រួចហើយ។ ទោះជាយ៉ាងណាក៏ដោយប្រសិនបើសំបុត្រមានផ្ទុកជើងហោះហើរ ដែលភ្ជាប់ជើងហោះហើររបស់ក្រុមហ៊ុនអាកាសចរណ៍ផ្សេងទៀត  វាអាចអាស្រ័យលើលក្ខខណ្ឌនៃការបញ្ជាក់ឡើងវិញអំពីការកក់របស់ក្រុមហ៊ុនអាកាសចរណ៍ដែលកំពុងប្រតិបត្តិការ។ ក្នុងករណីដែលមិនអនុលោមទៅតាមលក្ខខណ្ឌបែបនេះ ក្រុមហ៊ុនអាកាសចរណ៍មានសិទ្ធិលុបចោលការកក់របស់អ្នកដំណើរ ហើយក្រុមហ៊ុនអាកាសចរណ៍កម្ពុជាអ៊ែរវ៉េមិនទទួលខុសត្រូវចំពោះអ្នកដំណើរដែលខាតបង់ឬចំណាយដោយសារបញ្ហានេះទេ។ ដំបូង អ្នកដំណើរគួរតែសាកសួរអំពីការបញ្ជាក់ឡើងវិញនូវលក្ខខណ្ឌនៃការកក់របស់ក្រុមហ៊ុនអាកាសចរណ៍ពាក់ព័ន្ធដទៃទៀត ហើយប្រសិនបើត្រូវការបញ្ជាក់ឡើងវិញអំពីការកក់នេះ អ្នកដំណើរគួរតែអនុលោមតាមលក្ខខណ្ឌនៃការផ្ទៀងផ្ទាត់ឡើងវិញជាមួយក្រុមហ៊ុនអាកាសចរណ៍ដែលមានលេខកូដនៅលើសំបុត្រ។

 

ប្រការ 6 ការចុះឈ្មោះ និងការឡើងយន្តហោះ

 

6.1 ការចុះឈ្មោះ

6.1.1 ពេលវេលាសម្រាប់ការចុះឈ្មោះគឺខុសៗគ្នានៅតាមព្រលានយន្តហោះនីមួយៗ។ អ្នកដំណើរត្រូវមកដល់អាកាសយានដ្ឋានក្នុងរយៈពេលកំណត់ដើម្បីបំពេញការត្រួតពិនិត្យសំបុត្រការត្រួតពិនិត្យឥវ៉ាន់ និងការចេញប័ណ្ណអនុញ្ញាតឡើងយន្តហោះជាមួយនឹងអត្តលេខដែលមានសុពលភាព។      

6.1.2 អ្នកដំណើរដែលបានកក់សំបុត្រអាចចុះឈ្មោះដោយផ្ទាល់នៅបញ្ជរចុះឈ្មោះខណៈដែលអ្នកដែលមិនបានកក់សំបុត្រត្រូវរង់ចាំចុះឈ្មោះយោងតាមបទប្បញ្ញត្តិរបស់ក្រុមហ៊ុនអាកាសចរណ៍កម្ពុជាអ៊ែរវ៉េ។         

6.2 ការឡើងយន្តហោះ

អ្នកដំណើរត្រូវមកដល់ទាន់ពេលវេលានៅច្រកទ្វារឡើងយន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍កម្ពុជាអ៊ែរវ៉េបន្ទាប់ពីចុះឈ្មោះ និងបំពេញបែបបទរបស់រដ្ឋាភិបាលទាំងអស់។ ប្រសិនបើអ្នកដំណើរមិនមកដល់ទាន់ពេលឬមានឯកសារមិនត្រឹមត្រូវឬមិនត្រៀមធ្វើដំណើរ  ក្រុមហ៊ុនអាកាសចរណ៍កម្ពុជាអ៊ែរវ៉េអាចលុបចោលនូវកន្លែងបម្រុងទុកក្នុងគោលបំណងមិនពន្យារពេលការចេញជើងហោះហើរ ហើយដោយគ្មានការទទួលខុសត្រូវចំពោះអ្នកដំណើរដែលខាតបង់ឬចំណាយដោយសារអ្នកដំណើរមិនគោរពតាមបទប្បញ្ញត្តិនៃប្រការនេះ។

 

 ប្រការ 7 ការបដិសេធ និងការរឹតត្បិតលើការដឹកជញ្ជូន 

 

7.1 សិទ្ធិក្នុងការបដិសេធការដឹកជញ្ជូន

ក្រុមហ៊ុនអាកាសចរណ៍កម្ពុជាអ៊ែរវ៉េអាចបដិសេធការដឹកជញ្ជូនអ្នកដំណើរ ឬឥវ៉ាន់របស់អ្នកដំណើរដើម្បីការពារសុវត្ថិភាព ឬក្នុងការអនុវត្តឆន្ទានុសិទ្ធិរបស់ខ្លួនដោយសារតែករណីដូចខាងក្រោម៖

7.1.1 ដើម្បីអនុលោមតាមច្បាប់ បទប្បញ្ញត្តិឬបទបញ្ជាទាំងឡាយរបស់រដ្ឋឬប្រទេសណាមួយដែលត្រូវហោះហើរចេញពី  ហោះហើរចូលទៅ ឬឆ្លងកាត់។

7.1.2 លើកលែងតែវិសាលភាពដែលបណ្តាលមកពីពិការភាពផ្លូវកាយឬផ្លូវចិត្តដូចដែលបានតម្រូវដោយច្បាប់ចូលជាធរមាន អ្នកដំណើរមិនមានសុខភាពល្អសម្រាប់ធ្វើដំណើរដោយសារតែសកម្មភាព អាយុឬស្ថានភាពផ្លូវចិត្តឬរាងកាយរបស់គាត់ ឬភាពមិនស្រួលខ្លួនដោយធ្វើឱ្យទាស់ចិត្ដទាស់ភ្នែកចំពោះអ្នកធ្វើដំណើរផ្សេងទៀត ឬការចូលរួមពាក់ព័ន្ធនឹងគ្រោះថ្នាក់ឬហានិភ័យណាមួយចំពោះខ្លួនគាត់ ឬអ្នកដទៃនិងទ្រព្យសម្បត្តិ។

7.1.3 អ្នកដំណើរមិនបានអនុលោមតាមការណែនាំរបស់ក្រុមហ៊ុនអាកាសចរណ៍កម្ពុជាអ៊ែរវ៉េឬរដ្ឋាភិបាល ឬក៏មិនបានគោរពតាមការរៀបចំនិងការណែនាំរបស់ក្រុមអាកាសយានិករបស់ក្រុមហ៊ុនអាកាសចរណ៍កម្ពុជាអ៊ែរវ៉េ។

7.1.4 អ្នកដំណើរបានបដិសេធមិនឲ្យធ្វើការត្រួតពិនិត្យសុវត្ថិភាព (លើខ្លួនឬឥវ៉ាន់) 

7.1.5 អ្នកដំណើរមិនគោរពតាមបទប្បញ្ញត្តិ មិនបានបង់ថ្លៃសំបុត្រយន្តហោះ ឬពន្ធ ឬក្រុមហ៊ុនអាកាសចរណ៍កម្ពុជាអ៊ែរវ៉េមិនទទួលយកការទូទាត់ឥណទានរបស់គាត់។

7.1.6 អ្នកដំណើរមិនបង្ហាញលិខិតឆ្លងដែន ទិដ្ឋាការឬឯកសារធ្វើដំណើរដែលមានសុពលភាពផ្សេងទៀត។

7.1.7 អ្នកដំណើរអាចព្យាយាមចូលក្នុងប្រទេសមួយដោយខុសច្បាប់តាមផ្លូវដែលគាត់កំពុងឆ្លងកាត់ឬអាចបំផ្លាញឯកសាររបស់គាត់ក្នុងអំឡុងពេលហោះហើរ ឬនឹងមិនប្រគល់ឯកសារធ្វើដំណើរដែលត្រូវកាន់កាប់ដោយក្រុមអាកាសយានិក នៅពេលដែលមានការស្នើសុំពីប្រទេសអាកាសចរណ៍កម្ពុជា អ៊ែរវ៉េ។

7.1.8 សំបុត្រត្រូវបានទិញដោយខុសច្បាប់ឬត្រូវបានទិញពីអង្គភាពដែលមិនមែនជាក្រុមហ៊ុនអាកាសចរណ៍លក់សំបុត្រ ឬភ្នាក់ងាររបស់ខ្លួនដែលមានការអនុញ្ញាតឬត្រូវបានរាយការណ៍ថាបានបាត់បង់ឬត្រូវបានចោរលួច ឬជាសំបុត្រក្លែងក្លាយឬត្រូវបានកែដោយនរណាម្នាក់ក្រៅពី ក្រុមហ៊ុនអាកាសចរណ៍ឬភ្នាក់ងាររបស់ដែលមានការអនុញ្ញាត ឬសំបុត្ររហែកដាច់។ ក្រុមហ៊ុនអាកាសចរណ៍កម្ពុជាអ៊ែរវ៉េសូមរក្សាសិទ្ធិរក្សាទុកសំបុត្រនេះ។ 

7.1.9 កាតឥណទានដែលអ្នកបានប្រើដើម្បីបង់ថ្លៃសំបុត្រត្រូវបានរាយការណ៍ថាបានបាត់បង់ឬត្រូវបានចោរលួច

7.1.10  ប្រសិនបើអ្នកព្យាយាមចុះឈ្មោះនៅអាកាសយានដ្ឋានក្រោយពេលបិទបញ្ជរចុះឈ្មោះនៅអាកាសយានដ្ឋាន។ 

7.1.11 អ្នកដែលបង្ហាញសំបុត្រមិនអាចបញ្ជាក់ថា គាត់ជាបុគ្គលដែលមានឈ្មោះនៅក្នុងសំបុត្រនោះ។ ក្រុមហ៊ុនអាកាសចរណ៍កម្ពុជាអ៊ែរវ៉េសូមរក្សាសិទ្ធិរក្សាទុកសំបុត្រនេះ។

7.2 ក្រុមហ៊ុនអាកាសចរណ៍កម្ពុជាអ៊ែរវ៉េមានសិទ្ធិកំណត់ការដឹកជញ្ជូនអ្នកដំណើរនិងឥវ៉ាន់នៅពេលចំនួនអ្នកដំណើរជាក់ស្តែងហួសពីបន្ទុកអតិបរមារបស់យន្តហោះ។ ក្រុមហ៊ុនអាកាសចរណ៍កម្ពុជាអ៊ែរវ៉េនឹងជូនដំណឹងដល់អ្នកដំណើរទាំងនោះមុនពេលយន្តហោះចាប់ផ្តើមធ្វើការហោះហើរ ហើយសំបុត្រនេះនឹងត្រូវបានផ្តល់ជូនជាការយល់ព្រមដោយអចេតនា ឬការបង្វិលសងប្រាក់វិញដោយអចេតនា។

7.3 ការដាក់កំហិតលើការដឹកជញ្ជូន

ការទទួលយកសម្រាប់ដឹកកុមារដែលគ្មានសាច់ញាតិ ជនពិការ ស្ដ្រីមានផ្ទៃពោះ អ្នកជំងឺឬអ្នកដំណើរទាំងនោះដែលត្រូវការជំនួយពិសេសអាចមានការព្រមព្រៀង និងការរៀបចំជាមុនជាមួយក្រុមហ៊ុនអាកាសចរណ៍កម្ពុជា អ៊ែរវ៉េតាមបទប្បញ្ញត្តិរបស់ក្រុមហ៊ុន។ ក្រុមហ៊ុនអាកាសចរណ៍កម្ពុជាអ៊ែរវ៉េមានសិទ្ធិបដិសេធអ្នកដំណើរដែលធ្វើការចុះឈ្មោះចូល ឬឡើងយន្ដហោះនៅពេលដែលភ្នាក់ងារអាកាសយានដ្ឋានកម្ពុជាវិនិច្ឆ័យថាអ្នកដំណើរនេះមិនស័ក្តិសមសម្រាប់ហោះហើរយោងតាមបទពិសោធន៍របស់អ្នកជំនាញ។                                          

7.4 ការរៀបចំសម្រាប់អ្នកដំណើរដែលត្រូវបានបដិសេធមិនឲ្យដឹក

នៅពេលធ្វើដំណើរជាមួយក្រុមហ៊ុនអាកាសចរណ៍កម្ពុជាអ៊ែរវ៉េ ក្នុងករណីដឹកអ្នកដំណើរឬឥវ៉ាន់ដែលត្រូវបានបដិសេធមិនឲ្យដឹក នាយកដ្ឋានសេវាកម្មដឹកជញ្ជូននឹងអនុវត្តការរៀបចំចាំបាច់ជាក្រោយសម្រាប់អ្នកដំណើរ និងឥវ៉ាន់ដែលត្រូវបានបដិសេធមិនឲ្យដឹកជញ្ជូនស្របតាមបទប្បញ្ញត្តិពាក់ព័ន្ធនៃសៀវភៅណែនាំស្តីពីការធានាសេវាដឹកជញ្ជូនតាមផ្លូវគោករបស់ក្រុមហ៊ុនអាកាសចរណ៍កម្ពុជាអ៊ែរវ៉េ។

 

ប្រការ 8 ឥវ៉ាន់

 

8.1 របស់របរហាមឃាត់ និងឥវ៉ាន់កំណត់

8.1.1 របស់របរដែលមិនអាចទទួលយកបានជាឥវ៉ាន់

8.1.1.1 របស់របរដែលមិនបង្កើតជាឥវ៉ាន់ដូចដែលមានចែងក្នុងប្រការ 1 ខាងលើ។

8.1.1.2 របស់របរដែលទំនងជាបង្ករគ្រោះថ្នាក់ដល់យន្តហោះឬមនុស្សឬទ្រព្យសម្បត្តិនៅលើយន្តហោះដូចដែលមានបញ្ជាក់នៅក្នុងសេចក្តីណែនាំបច្ចេកទេសរបស់អង្គការអាកាសចរណ៍ស៊ីវិលអន្តរជាតិ (ICAO) សម្រាប់ការដឹកជញ្ជូនទំនិញគ្រោះថ្នាក់តាមផ្លូវអាកាស  បទប្បញ្ញត្តិស្តីពីទំនិញគ្រោះថ្នាក់របស់សមាគមដឹកជញ្ជូនតាមផ្លូវអាកាសអន្តរជាតិ (IATA) និងបទប្បញ្ញត្តិរបស់ក្រុមហ៊ុនអាកាសចរណ៍កម្ពុជាអ៊ែរវ៉េ។ ជាពិសេសវត្ថុហាមឃាត់មានដូចជា៖ គ្រឿងផ្ទុះ ឧស្ម័នបង្ហាប់ សារធាតុកាត់ អុកស៊ីត វត្ថុមានវិទ្យុសកម្មឬវត្ថុម៉ាញ៉េទិច វត្ថុងាយឆេះ សារធាតុមានជាតិពុល សារធាតុគ្រោះថ្នាក់ឬសារធាតុផ្សេងៗ។ សម្រាប់ព័ត៌មានបន្ថែមអំពីសារធាតុពាក់ព័ន្ធ សូមទាក់ទងក្រុមហ៊ុនអាកាសចរណ៍កម្ពុជាអ៊ែរវ៉េ។               

8.1.1.3 របស់របរទាំងឡាយណាដែលហាមឃាត់ដឹកជញ្ជូនដោយច្បាប់ បទប្បញ្ញត្តិឬបទបញ្ជាចូលជាធរមានរបស់រដ្ឋណាមួយដែលត្រូវហោះហើរចេញពី ហោះហើរទៅកាន់ ឬទៅជាផ្នែកនៃកន្លែងឈប់សម្រាក។

8.1.1.4 របស់របរដែលមិនសមស្របសម្រាប់ការដឹកជញ្ជូនដោយសារការវេចខ្ចប់ រូបរាង ទម្ងន់ទំហំ ឬលក្ខណៈរបស់វា។ 

8.1.1.5 សត្វនៅរស់នៅលើកលែងតែមានចែងក្នុងចំណុច 8.12 នៃប្រការនេះ។ 

8.1.2 របស់របរដែលមិនត្រូវបានដឹកជញ្ជូនជាឥវ៉ាន់ផ្ញើរ

អ្នកដំណើរមិនត្រូវរាប់បញ្ចូលទៅក្នុងឥវ៉ាន់ផ្ញើ ដូចជារបស់របរដែលងាយបាក់បែក ឬខូចរលួយ លុយ  គ្រឿងអលង្ការ វត្ថុបុរាណ លោហធាតុដ៏មានតម្លៃ ផលិតផលធ្វើពីមាសនិងប្រាក់ ឯកសារដែលយកមកទូទាត់បាន មូលបត្រ  ប័ណ្ណធនាគារ ប័ណ្ណឥណទានឬវត្ថុមានតម្លៃផ្សេងៗទៀត ឯកសារអាជីវកម្ម ឯកសាររដ្ឋាភិបាលឬឯកសារឯកជន និងលិខិតឆ្លងដែននិង ឯកសារ អត្តសញ្ញាណប័ណ្ណ សំណាក ឧបករណ៍ឬបរិក្ខារវេជ្ជសាស្ត្រ កូនសោរ កុំព្យូទ័រ ម៉ាស៊ីនថតវីដេអូកាមេរ៉ា ទូរស័ព្ទចល័តឬគ្រឿងអេឡិចត្រូនិចដ៏មានតម្លៃផ្សេងទៀត។ ក្រុមហ៊ុនអាកាសចរណ៍កម្ពុជាអ៊ែរវ៉េមិនទទួលខុសត្រូវចំពោះការបាត់បង់ ឬចំណាយផ្សេងៗដែលបណ្តាលមកពីការធ្វេសប្រហែសរបស់អ្នកដំណើរទេ។

8.1.3 របស់របរដែលមានកំណត់ក្នុងការដឹកជញ្ជូន។ 

របស់របរដូចខាងក្រោមដែលអាចមានការយល់ព្រមពីក្រុមហ៊ុនអាកាសចរណ៍កម្ពុជាអ៊ែរវ៉េនិងអនុលោមតាមបទប្បញ្ញត្តិរបស់ក្រុមហ៊ុនអាកាសចរណ៍កម្ពុជាអ៊ែរវ៉េ បានអនុញ្ញាតឱ្យដឹកជញ្ជូន។ 

8.1.3.1 កាំភ្លើងនិងរំសេវសម្រាប់គោលបំណងប្រមាញ់សត្វ និងលេងកីឡាអាចត្រូវបានទទួលយកជាឥវ៉ានផ្ញើរដែលលិខិតអនុញ្ញាតដឹកជញ្ជូន ឬលិខិតបញ្ជាក់ការអនុម័តពីរដ្ឋបាលទូទៅនៃការគ្រប់គ្រងកីឡារបស់រដ្ឋ។ កាំភ្លើងត្រូវដកគ្រាប់ចេញ ដោយបិទគន្លឹះការពារសុវត្ថិភាព និងវេចខ្ចប់ឲ្យបានត្រឹមត្រូវ។ ការដឹកជញ្ជូនគ្រាប់រំសេវគឺស្ថិតនៅក្រោមបទប្បញ្ញត្តិរបស់ ICAO និង IATA ក៏ដូចជាច្បាប់ជាតិ បទបញ្ញត្តិឬបទបញ្ជាចូលជាធរមានរបស់ប្រទេសនានាជាទីកន្លែងចេញដំណើរ មកដល់ និងប្រទេសដែលត្រូវឆ្លងកាត់។

8.1.3.2 ដាវឬកាំបិតបុរាណដែលចាត់ទុកថាវត្ថុអនុស្សាវរីយ៍របស់ភ្ញៀវទេសចរ និងវត្ថុស្រដៀងគ្នាអាចត្រូវបានដឹកជញ្ជូនជាឥវ៉ាន់ផ្ញើយោងតាមបទប្បញ្ញត្តិដែលពាក់ព័ន្ធ។

8.1.4 របស់របរត្រូវមានបិទស្លាកសម្គាល់ឥវ៉ាន់ផ្ញើ

ដោយយោងទៅតាមតម្លៃ  លក្ខណៈធម្មជាតិឬការធ្វេសប្រហែសរបស់អ្នកដំណើរដែលអាចនាំឱ្យមានភាពចម្រូងចម្រាសនៅពេលទទួលយកឥវ៉ាន់ផ្ញើនោះ ក្រុមហ៊ុនអាកាសចរណ៍កម្ពុជាអ៊ែរវ៉េត្រូវបិទស្លាកសម្គាល់ឥវ៉ាន់ដើម្បីលើកលែងការទទួលខុសត្រូវរបស់ក្រុមហ៊ុនអាកាសចរណ៍កម្ពុជាអ៊ែរវ៉េ។ ឥវ៉ាន់បែបនេះអាចរួមមាន៖ 

8.1.4.1 ឥវ៉ាន់ដែលងាយបែកបាក់ និងងាយខូច

8.1.4.2 ឥវ៉ាន់ដែលវេចខ្ចប់មិនបានត្រឹមត្រូវ

8.1.4.3 សត្វតូចៗ វត្ថុដែលមានជីវិត និងទំនិញដែលអាចខូចរលួយឬទំនិញដែលអាចខូចដាក់ក្នុងឥវ៉ាន់

8.1.4.4 អ្នកដំណើរបានយឺតយ៉ាវក្នុងការបង្ហាញឥវ៉ាន់សម្រាប់ការដឹកជញ្ជូន

8.1.4.5 ឥវ៉ាន់ដែលខូច 

8.1.4.6 ឥវ៉ាន់ផ្ញើរដែលមានទម្ងន់ និងទំហំរបស់វាហួសពីដែនកំណត់ដែលកំណត់ដោយក្រុមហ៊ុនដឹកជញ្ជូន ឬឥវ៉ាន់លើសទំហំកំណត់

8.1.4.7 ឥវ៉ាន់ដែលបានដោះសោរ ឬឥវ៉ាន់ដែលមានសោរខូច

8.1.4.8 ឥវ៉ាន់ផ្ញើដែលមានទំហំលើសពីការកំណត់នៃឥវ៉ាន់ក្នុងកាប៊ីន

8.2 សិទ្ធិក្នុងការបដិសេធការដឹកជញ្ជូន

8.2.1 ក្រុមហ៊ុនអាកាសចរណ៍កម្ពុជាអ៊ែរវ៉េអាចបដិសេធការដឹកជញ្ជូនឥវ៉ានដែលមានរបស់របរដូចដែលបានរៀបរាប់នៅក្នុងចំណុច 8.1.1 នៃប្រការនេះហើយអាចហាមឃាត់ការដឹកជញ្ជូនរបស់របរបន្ថែមទៀតនៅពេលរកឃើញក្នុងអំឡុងពេលដឹក។ 

8.2.2 ក្រុមហ៊ុនអាកាសចរណ៍កម្ពុជាអ៊ែរវ៉េអាចបដិសេដមិនទទួលយកឥវ៉ាន់ដែលជាឥវ៉ាន់ផ្ញើរដែលវេចខ្ចប់មិនបានត្រឹមត្រូវលុះត្រាត្រូវបានវេចខ្ចប់បានត្រឹមត្រូវដាក់ក្នុងវ៉ាលី ឬហិបស្រដៀងគ្នាផ្សេងទៀតដើម្បីធានាសុវត្ថិភាពក្នុងការដឹកជញ្ជូន។

8.3 សិទ្ធិឆែកពិនិត្យ៖

ដើម្បីការពារសុវត្ថិភាពនិងសនិ្តសុខនៃការដឹកជញ្ជូន ក្រុមហ៊ុនអាកាសចរណ៍កម្ពុជាអ៊ែរវ៉េអាចត្រួតពិនិត្យឥវ៉ាន់របស់អ្នកដំណើរបានតាមបទប្បញ្ញត្តិ។ ដើម្បីកំណត់ថាតើអ្នកដំណើរបានយក ឬលួចដាក់របស់របរក្នុងវ៉ាលីឥវ៉ាន់ដូចដែលបានពិពណ៌នានៅក្នុងចំណុច 8.1.1 និង 8.1.3 ខាងលើនេះ ក្រុមហ៊ុនអាកាសចរណ៍អ៊ែរវ៉េអាចត្រួតពិនិត្យ ស្កេនឬឆែកកាំរស្មីអ៊ិចត្រួតពិនិត្យឥវ៉ាន់របស់អ្នកដំណើរទោះបីជាគាត់មិនមានវត្តមានក៏ដោយ។ ប្រសិនបើមានការខូចខាតណាមួយកើតឡើងដោយសារការឆែកកាំរស្មីអ៊ិច ឬស្កេន ក្រុមហ៊ុនកម្ពុជាអាកាសចរណ៍អ៊ែរវ៉េមិនទទួលខុសត្រូវទេក្នុងករណីការខូចខាតនេះមិនមែនដោយសារតែការធ្វេសប្រហែសរបស់ក្រុមហ៊ុន។ ប្រសិនបើអ្នកដំណើរមិនព្រមធ្វើតាមសំណើនេះ ក្រុមហ៊ុនអាកាសចរណ៍កម្ពុជាអ៊ែរវ៉េអាចបដិសេធមិនដឹកអ្នកដំណើរ ឬឥវ៉ាន់។

8.4 ឥវ៉ាន់ផ្ញើរ

8.4.1 នៅពេលប្រគល់ឥវ៉ាន់ឲ្យក្រុមហ៊ុនអាកាសចរណ៍កម្ពុជាអ៊ែរវ៉េធ្វើការត្រួតពិនិត្យ ក្រុមហ៊ុនអាកាសចរណ៍កម្ពុជាអ៊ែរវ៉េនឹងរក្សាទុកឥវ៉ាន់ និងចេញស្លាកបិទសម្គាល់ឥវ៉ាន់នីមួយៗ។

8.4.2 អ្នកដំណើរត្រូវបិទឈ្មោះ លេខទំនាក់ទំនង ឬសញ្ញាសម្គាល់អត្តសញ្ញាណផ្ទាល់ខ្លួនផ្សេងទៀតនៅខាង ក្នុងឬខាងក្រៅឥវ៉ាន់ផ្ញើ។ 

8.4.3 ក្រុមហ៊ុនអាកាសចរណ៍កម្ពុជាអ៊ែរវ៉េខិតខំប្រឹងប្រែងអស់ពីសមត្ថភាពដើម្បីដឹកជញ្ជូនឥវ៉ាន់ផ្ញើ និងអ្នកដំណើរនៅលើយន្ដហោះតែមួយ។ ប៉ុន្តែដើម្បីសុវត្ថិភាព សន្តិសុខ ឬការដឹកជញ្ជូនក្នុងករណីមិនអាចដឹកឥវ៉ាន់ផ្ញើរបស់អ្នកដំណើរនៅក្នុងយន្តហោះតែមួយ ក្រុមហ៊ុនអាកាសចរណ៍កម្ពុជាអ៊ែរវ៉េគួរតែពន្យល់ប្រាក់អ្នកដំណើរពីបំណងរបស់ខ្លួនដើម្បីដឹកឥវ៉ាន់ផ្ញើនៅតាមជើងហោះហើរក្រោយដោយមានលក្ខខណ្ឌនៃការបញ្ជាក់សុវត្ថិភាព ហើយមានកន្លែងទំនេរ។

8.4.4 លុះត្រាតែមានចែងផ្សេងពីនេះ ទម្ងន់និងវិមាត្រនៃឥវ៉ាន់ផ្ញើអាចមិនលើសពីការកំណត់របស់បទប្បញ្ញត្តិរបស់ក្រុមហ៊ុនអាកាសចរណ៍កម្ពុជាអ៊ែរវេ។ ឥវ៉ាន់ដែលលើសពីការកំណត់របស់បទប្បញ្ញត្តិគួរតែត្រូវដឹកជញ្ជូនជាអាកាសយានភណ្ឌ (cargo)។ ទំហំទាំងបីសរុបមិនត្រូវលើសពី 158cm សម្រាប់ឥវ៉ាន់នីមួយៗ ហើយទម្ងន់នៃឥវ៉ាន់នីមួយៗមិនត្រូវលើសពី 32 kg។

8.5 ឥវ៉ាន់យកតាមខ្លួន

8.5.1 ឥវ៉ាន់ដែលអ្នកដំណើរយកតាមខ្លួនចូលក្នុងយន្តហោះត្រូវតែអាចដាក់បានល្មមនៅក្រោមកៅអីនៅមុខអ្នកដំណើរ ឬនៅក្នុងបន្ទប់ទុកឥវ៉ាន់នៅក្នុងកាប៊ីន។

8.5.2 លុះត្រាតែមានចែងផ្សេងពីនេះ ទម្ងន់នៃឥវ៉ាន់យកតាមខ្លួនមិនគួរលើសពី 7 គីឡូក្រាមទេហើយចំណុះអតិបរមាមិនលើសពី 20cm x 40cm x 55cm។ នៅក្រោមប្រព័ន្ធគណនាឥវ៉ាន់
 ឥវ៉ាន់យកតាមខ្លួនដែលយកទៅទុកក្នុងបន្ទប់កាប៊ីនមិនលើសពី 7 គីឡូក្រាមនិងប្រវែងសរុបនៃទំហំគែមទាំងបីរបស់វាមិនលើសពី 115 សង់ទីម៉ែត្រទេ។ ឥវ៉ាន់ដែលលើសពីការកំណត់របស់បទប្បញ្ញត្តិខាងលើគួរតែត្រូវបានដឹកជញ្ជូនជាឥវ៉ាន់ផ្ញើ។

8.5.3 ប្រសិនបើទម្ងន់ឬទំហំនៃឥវ៉ាន់របស់អ្នកដំណើរខុសពីការកំណត់ក្នុងប្រការ 8.5.2 ហើយមិនសមស្របសម្រាប់ដឹកជញ្ជូននៅក្នុងបន្ទប់ស្តុកអាកាសយានភណ្ឌ ដូចជាឧបករណ៍តន្រ្តីដែលងាយបាក់បែក អ្នកដំណើរត្រូវជូនដំណឹងជាមុនដល់ក្រុមហ៊ុនអាកាសចរណ៍កម្ពុជាអ៊ែរវ៉េសិនបើគាត់ចង់យកវាតាមខ្លួន។ បន្ទាប់ពីទទួលបានការយល់ព្រមពីក្រុមហ៊ុនអាកាសចរណ៍កម្ពុជាអ៊ែរវ៉េ អាចយកឥវ៉ាន់នេះចូលក្នុងបន្ទប់កាប៊ីន។ ថ្លៃសេវានឹងត្រូវបានទូទាត់ទៅតាមទំហំកន្លែងអង្គុយដែលបានប្រើប្រាស់នៅក្នុងបន្ទប់កាប៊ីន។

8.6 ការអនុញ្ញាតដាក់ឥវ៉ាន់ដោយមិនគិតថ្លៃ 

8.6.1 ក្នុងការដឹកជញ្ជូនដែលគ្រប់គ្រងដោយក្រុមហ៊ុនអាកាសចរណ៍កម្ពុជាអ៊ែរវ៉េ ការអនុញ្ញាតដាក់ឥវ៉ាន់ដោយមិនគិតថ្លៃអាចគណនាទៅតាមទម្ងន់ និងបំណែកនៃឥវ៉ាន់។ អ្នកដំណើរគួរតែអនុលោមតាមបទប្បញ្ញត្តិស្តីពីការអនុញ្ញាតដាក់ឥវ៉ាន់ដោយមិនគិតថ្លៃ ដោយយោងទៅតាមលក្ខខណ្ឌនិងដែនកំណត់ដែលកំណត់ដោយក្រុមហ៊ុនអាកាសចរណ៍កម្ពុជាអ៊ែរវ៉េ។  

8.6.2 ចំពោះវិស័យក្នុងស្រុករបស់ក្រុមហ៊ុនអាកាសចរណ៍កម្ពុជាអ៊ែរវ៉េទាក់ទិននឹងការដឹកជញ្ជូនអន្តរជាតិស្ថិតក្រោមកិច្ចសន្យាដឹកជញ្ជូនតែមួយគត់  ការអនុញ្ញាតដាក់ឥវ៉ាន់ដោយមិនគិតថ្លៃសម្រាប់អ្នកដំណើរត្រូវអាស្រ័យលើការអនុញ្ញាតសម្រាប់វិស័យអន្តរជាតិ។ 

8.6.3 ក្នុងករណីអ្នកដំណើរទិញសំបុត្រថ្នាក់ចម្រុះ ការអនុញ្ញាតដាក់ឥវ៉ាន់ដោយមិនគិតថ្លៃអាចគណនាទៅតាមការកំណត់ដូចដែលមានចែងក្នុងជើងហោះហើរខុសៗគ្នា។

8.6.4 ក្នុងករណីអ្នកដំណើរពីរនាក់ឬច្រើននាក់បានកក់ទុកក្នុងសៀវភៅកំណត់ត្រាកក់តែមួយ ការធ្វើដំណើរជាក្រុមមួយទៅកាន់គោលដៅរួមមួយ ឬចំណុចឈប់សម្រាកតាមជើងហោះហើរតែមួយ ត្រូវបង្ហាញវត្តមាន និងឥវ៉ាន់របស់ខ្លួនសម្រាប់ការធ្វើដំណើរនៅពេលនិងទីកន្លែងតែមួយ ការអនុញ្ញាតដាក់ឥវ៉ាន់ដោយមិនគិតថ្លៃអាចគណនារួមគ្នាទៅតាមតម្លៃសំបុត្រស្តង់ដារនីមួយៗ។ ប្រសិនបើកំណត់ត្រាកក់គឺធ្វើឡើងដាច់ដោយឡែក បុគ្គលិកពិនិត្យការចុះឈ្មោះមានសិទ្ធិទទួលស្គាល់។

8.6.5 ក្នុងករណីមានការផ្លាស់ប្តូរគម្រោងហោះហើរដោយស្ម័គ្រចិត្ត ការអនុញ្ញាតដាក់ឥវ៉ាន់ដោយមិនគិតថ្លៃត្រូវអនុវត្តបទប្បញ្ញត្តិស្តីពីការអនុញ្ញាតដាក់ឥវ៉ាន់ដោយមិនគិតថ្លៃទៅតាមតម្លៃសំបុត្របន្ទាប់ពីការផ្លាស់ប្តូរគម្រោងហោះហើរ។ ប្រសិនបើវាជាការផ្លាស់ប្តូរគម្រោងហោះហើរដោយមិនស្ម័គ្រចិត្ត  ការអនុញ្ញាតដាក់ឥវ៉ាន់ដោយមិនគិតថ្លៃត្រូវអនុវត្តតាមបទប្បញ្ញត្តិដើម។ 

8.6.6 ការថ្លឹងទម្ងន់ឥវ៉ាន់សម្រាប់ការអនុញ្ញាតដាក់ឥវ៉ាន់ដោយមិនគិថ្លៃ

ក្រៅពីបទប្បញ្ញត្តិមួយចំនួនរបស់ក្រុមហ៊ុនអាកាសចរណ៍កម្ពុជាអ៊ែរវ៉េ ការអនុញ្ញាតដាក់ឥវ៉ាន់ផ្ញើ និងឥវ៉ាន់យកតាមខ្លួនដោយមិនគិតថ្លៃត្រូវបានគ្រប់គ្រងដោយយោងតាមបទប្បញ្ញត្តិដូចខាងក្រោម៖

8.6.6.1 លើកលែងតែមានចែងផ្សេងពីនេះ ការអនុញ្ញាតដាក់ឥវ៉ាន់ 30 គីឡូក្រាមដោយមិនគិតថ្លៃ សម្រាប់អ្នកដំណើរពេញវ័យនីមួយៗសម្រាប់សំបុត្រថ្នាក់ពាណិជ្ជកម្ម និង 20 គីឡូក្រាមសម្រាប់មនុស្សពេញវ័យម្នាក់ៗសម្រាប់ថ្នាក់សេដ្ឋកិច្ច។ 

8.6.6.2 កូនក្មេង ឬទារកដែលធ្វើដំណើរមានសំបុត្រកូនក្មេងមានការអនុញ្ញាតដាក់ឥវ៉ាន់ដោយឥតគិតថ្លៃ ដូចដែលមានចែងក្នុងចំណុច 8.6.6.1 ។ ចំពោះសំបុត្រទារក មានការអនុញ្ញាតដាក់ឥវ៉ាន់ 7 គីឡូក្រាមដោយឥតគិតថ្លៃ ហើយរទេះទារកអាចផ្ញើដោយមិនគិតថ្លៃ

8.6.7 ការថ្លឹងដុំឥវ៉ាន់សម្រាប់ការអនុញ្ញាតដាក់ឥវ៉ាន់ដោយឥតគិតថ្លៃ៖

ការថ្លឹងនេះនឹងធ្វើឡើងយោងទៅតាមបទប្បញ្ញត្តិស្តីពីជើងហោះហើរសម្រាប់ផ្លូវហោះហើរនីមួយៗរបស់ក្រុមហ៊ុនអាកាសចរណ៍កម្ពុជាអ៊ែរវ៉េ។ 

8.7 ឥវ៉ាន់លើស៖

8.7.1 ឥវ៉ាន់លើសអាចយកតាមខ្លួនលុះត្រាតែអ្នកដំណើរបង់ថ្លៃសេវាសម្រាប់ឥវ៉ាន់លើស ហើយក្រុមហ៊ុនអាកាសចរណ៍កម្ពុជាអ៊ែរវ៉េនឹងចេញប័ណ្ណឆែកឥវ៉ាន់លើស។ 

8.7.2 លើកលែងតែមានចែងផ្សេងពីនេះ ប្រសិនបើឥវ៉ាន់លើសពីទម្ងន់កំណត់ ថ្លៃសេវាសម្រាប់ឥវ៉ាន់លើសក្នុងមួយគីឡូក្រាមត្រូវអនុវត្តតាមអត្រាថ្លៃសេវាសម្រាប់ឥវ៉ាន់លើស ដែលបានកំណត់ឡើងដោយក្រុមហ៊ុនអាកាសចរណ៍កម្ពុជាអ៊ែរវ៉េ។

8.7.3 ឥវ៉ាន់នីមួយៗលើសពីការកំណត់អនុញ្ញាតត្រូវគិតថ្លៃសេវាតាមបទប្បញ្ញត្តិពាក់ព័ន្ធនៃប្រការ 

8.8 អំពីការប្រកាសតម្លៃ និងថ្លៃសេវា

8.8.1 អ្នកដំណើរអាចប្រកាសតម្លៃសម្រាប់ឥវ៉ាន់ផ្ញើ ប្រសិនបើតម្លៃនៃឥវ៉ាន់លើសពី 20 ដុល្លារក្នុងមួយគីឡូក្រាម ឬរូបិយប័ណ្ណមានតម្លៃសមមូល។ 

8.8.2 តម្លៃដែលបានប្រកាសមិនអាចលើសពីតម្លៃជាក់ស្តែងនៃឥវ៉ាន់ផ្ញើ។ ក្រុមហ៊ុនអាកាសចរណ៍កម្ពុជាអ៊ែរវ៉េអាចបដិសេធការដឹកជញ្ជូនឥវ៉ាន់ដែលមានតម្លៃខ្ពស់។ តម្លៃអតិបរមាដែលបានប្រកាសដោយអ្នកដំណើរម្នាក់ៗគឺ 800 ដុល្លារឬតម្លៃសមមូលជារូបិយប័ណ្ណផ្សេងទៀត។ ប្រសិនបើក្រុមហ៊ុនអាកាសចរណ៍អ៊ែរវេមិនយល់ស្របជាមួយការប្រកាសតម្លៃហើយអ្នកដំណើរបដិសេធមិនឲ្យផ្ញើឥវ៉ាន់នោះទេ ក្រុមហ៊ុនអាកាសចរណ៍កម្ពុជាអ៊ែរវ៉េមានសិទ្ធិបដិសេធការដឹកជញ្ជូន។ 

8.8.3  ក្រុមហ៊ុនអាកាសចរណ៍កម្ពុជាអ៊ែរវ៉េនឹងគិតថ្លៃសេវាបន្ថែមប្រសិនបើតម្លៃដែលបានប្រកាសដោយអ្នកដំណើរគឺលើសពី 0.5% នៃតម្លៃអតិបរមាដែលបានកំណត់នៅក្នុងចំណុច 8.8.1។ 

8.8.4 ក្រុមហ៊ុនអាកាសចរណ៍កម្ពុជាអ៊ែរវ៉េមិនអនុវត្តការប្រកាសតម្លៃចំពោះឥវ៉ាន់ផ្ញើ ឥវ៉ាន់ដាក់នៅកន្លងកៅអី ថង់សំបុត្រការទូត និងរបស់របរពិសេសផ្សេងទៀតដូចជាឧបករណ៍ភ្លេងជាដើម។ សម្រាប់ការសាកសួរព័ត៌មានលម្អិត សូមទាក់ទងក្រុមហ៊ុនអាកាសចរណ៍កម្ពុជាអ៊ែរវ៉េឬភ្នាក់ងាររបស់ខ្លួនដែលបានអនុញ្ញាត។ 

8.8.5 ក្រុមហ៊ុនអាកាសចរណ៍កម្ពុជាអ៊ែរវ៉េមិនអនុវត្តការប្រកាសតម្លៃចំពោះសត្វតូចៗដែលនាំយកមកដោយអ្នកដំណើរ។

8.8.6 ប្រសិនបើការដឹកជញ្ជូនមួយផ្នែកនៃឥវ៉ាន់ដែលប្រកាសតម្លៃត្រូវដឹកជញ្ជូនដោយក្រុមហ៊ុនដឹកជញ្ជូនផ្សេងទៀតដែលមិនផ្តល់ជូននូវសេវាប្រកាសតម្លៃ  ក្រុមហ៊ុនកម្ពុជាអាកាសចរណ៍អ៊ែរវ៉េមានសិទ្ធិបដិសេធមិនផ្តល់សេវាប្រកាសតម្លៃសម្រាប់ឥវ៉ាន់ដែលត្រូវដឹកជញ្ជូន។

8.9 ការប្រមូលនិងការប្រគល់ឥវ៉ាន់ 

8.9.1 អ្នកដំណើរត្រូវតែមានសំបុត្រធ្វើដំណើរដែលមានសុពលភាពដើម្បីដឹកជញ្ជូនឥវ៉ាន់ផ្ញើ។

8.9.2 បន្ទាប់ពីការប្រគល់ឥវ៉ាន់ អ្នកដំណើរបានទទួលស្លាកសម្គាល់ឥវ៉ាន់មួយសម្រាប់ឥវ៉ាន់ដុំនីមួយៗដែលត្រូវប្រើសម្រាប់ការប្រមូលឥវ៉ាន់។ 

8.10 ការប្រគល់ឥវ៉ាន់ 

8.10.1 អ្នកដំណើរត្រូវទៅយកឥវ៉ាន់របស់ខ្លួនភ្លាមនៅគោលដៅ ឬទីតាំងឈប់សម្រាកដោយមានស្លាកសម្គាល់ឥវ៉ាន់ផ្ញើ។

8.10.2 មានតែបុគ្គលដែលមានប័ណ្ណឆែកឥវ៉ាន់ និងស្លាកសម្គាល់ឥវ៉ាន់មានសិទ្ធិទៅយកឥវ៉ាន់ផ្ញើ។ 

8.10.3 នៅពេលដែលទារយកឥវ៉ាន់ផ្ញើដោយមិនមានប័ណ្ណឆែកឥវ៉ាន់ និងស្លាកសម្គាល់ឥវ៉ាន់នោះត្រូវបង្ហាញលិខិតបញ្ជាក់ពីក្រុមហ៊ុនអាកាសចរណ៍កម្ពុជាអ៊ែរវ៉េគួរ ឬការព្រមព្រៀងទូទាត់សំណងដល់ក្រុមហ៊ុនអាកាសចរណ៍កម្ពុជាអ៊ែរវ៉េតាមបទប្បញ្ញត្តិគួរតែប្រកាសនៅពេលចាំបាច់ទើបគាត់អាចទារយកឥវ៉ាន់នោះបាន។

8.10.4 នៅពេលអ្នកដំណើរទារយកឥវ៉ាន់និងមិនផ្តល់ការជំទាស់ជាលាយលក្ខណ៍អក្សរទេវានឹងបង្កើតការសន្មតមួយដែលអាចបដិសេធបានដែលថាឥវ៉ាន់ត្រូវបានប្រគល់ហើយទៅតាមកិច្ចសន្យាដឹកជញ្ជូន។ 

8.11 ឥវ៉ាន់ដាក់នៅកៅអី - បទប្បញ្ញតិ្តពិសេសសម្រាប់ការដឹកជញ្ជូនវត្ថុមានតម្លៃដែលងាយបាក់បែក និងថង់សំបុត្រការទូត 

8.11.1 ឥវ៉ាន់ដាក់នៅកៅអី

8.11.1.1 ប្រសិនបើឥវ៉ាន់ត្រូវប្រើកន្លែងកៅអី អ្នកដំណើរគួរតែស្នើសុំកន្លែងទុកជាមុននៅពេលកក់កៅអីហើយឥវ៉ាន់អាចដឹកជញ្ជូនដោយមានការអនុញ្ញាតពីក្រុមហ៊ុនអាកាសចរណ៍កម្ពុជាអ៊ែរវ៉េ។

8.11.1.2 អ្នកដំណើរត្រូវទទួលខុសត្រូវចំពោះឥវ៉ាន់ដែលខ្លួនដាក់នៅកន្លែងកៅអី។ ទម្ងន់នៃឥវ៉ាន់ដាក់នៅកៅអីនីមួយៗមិនអាចមានលើសពី 75 គីឡូក្រាមហើយឥវ៉ាន់គួរតែត្រូវបានខ្ចប់យ៉ាងត្រឹមត្រូវ។ ដើម្បីធានាសុវត្ថិភាពនៃការហោះហើរ កៅអីរបស់អ្នកដំណើរនិងឥវ៉ាន់ដាក់នៅកៅអីរបស់ពួកគេនឹងត្រូវបានកំណត់ដោយក្រុមហ៊ុនអាកាសចរណ៍កម្ពុជាអ៊ែរវ៉េ និងសម្រាប់ការធ្វើដំណើរទាំងមូល ឥវ៉ាន់ត្រូវបានចងជាមួយខ្សែក្រវាត់សុវត្ថិភាព។ នៅពេលចាំបាច់  ឥវ៉ាន់គួរតែចងភ្ជាប់ជាមួយខ្សែកាត់ទទឹង។

8.11.1.3 ឥវ៉ាន់ដាក់នៅកៅអីមិនគិតបញ្ចូលនៅក្នុងការអនុញ្ញាតដាក់ឥវ៉ាន់ដោយឥតគិតថ្លៃទេហើយថ្លៃសំបុត្រត្រូវបានគិតតាមតម្លៃសំបុត្រសម្រាប់មនុស្សពេញវ័យ។ 

8.11.1.4 ប្រសិនបើការដឹកជញ្ជូនត្រូវបានគ្រប់គ្រងដោយក្រុមហ៊ុនបន្តបន្ទាប់គ្នា គួរតែទទួលបានការព្រមព្រៀងរបស់ក្រុមហ៊ុនដឹកជញ្ជូនបន្តបន្ទាប់គ្នា។ 

8.11.2 ឥវ៉ាន់ងាយបាក់បែក ឬឥវ៉ាន់មានតម្លៃនឹងត្រូវបានចាត់ចែង ដោយបន្ថែមលើបទប្បញ្ញត្តិនៅក្នុងលក្ខខណ្ឌទាំងនេះ។ ប្រសិនបើឥវ៉ាន់ត្រូវប្រើកន្លែងកៅអី ថ្នាក់គ្រប់គ្រងគួរតែអនុវត្តតាមចំណុច 8.11.1។ 

8.11.3 ថង់សំបុត្រការទូត 

8.11.3.1 យោងទៅតាមការស្នើសុំរបស់អ្នកនាំសំបុត្រការទូត ក្រុមហ៊ុនអាកាសចរណ៍កម្ពុជាអ៊ែរវ៉េអាចចាត់ទុកថានេះជាឥវ៉ាន់ផ្ញើ ហើយក្រុមហ៊ុនដឹកជញ្ជូនត្រូវទទួលខុសត្រូវចំពោះតែឥវ៉ានផ្ញើធម្មតាប៉ុណ្ណោះ។ 

8.11.3.2  ប្រសិនបើថង់សំបុត្រការទូតត្រូវប្រើកន្លែងកៅអី  ត្រូវអនុវត្តតាមចំណុច 8.11.1។

8.12 សត្វ

8.12.1 ប្រភេទសត្វតូចៗ

8.12.1.1 ពាក្យថា "សត្វតូច" សំដៅលើឆ្កែ ឆ្មានិងសត្វចិញ្ចឹមក្នុងផ្ទះដទៃទៀត។ សត្វព្រៃនិងសត្វដទៃទៀតដែលមានរូបរាងចម្លែក ឬសត្វដែលអាចធ្វើឱ្យមនុស្សរងរបួស (ឧ. ពស់) មិនត្រូវបានរាប់បញ្ចូលក្នុងប្រភេទនៃសត្វតូច។

8.12.1.2 ប្រសិនបើអ្នកដំណើរពិនិត្យមើលសត្វតូច  សត្វគួរតែត្រូវបានដាក់នៅក្នុងទ្រុងសមស្របមួយ ហើយភ្ជាប់មកជាមួយប័ណ្ណពិនិត្យសុខភាពនិងចាក់ថ្នាំបង្ការ លិខិតអនុញ្ញាតចូលនិងឯកសារផ្សេងទៀតដែលតម្រូវឱ្យមានដោយប្រទេសដែលត្រូវចូល ឬឆ្លងកាត់។ បើគ្មាន នឹងមិនទទួលយកសម្រាប់ដឹកជញ្ជូនទេ។  

8.12.1.3 ប្រសិនបើត្រូវបានទទួលយកជាឥវ៉ាន់ផ្ញើ   សត្វរួមជាមួយនឹងទ្រុងនិងចំណីរបស់វានឹងមិនត្រូវបានរាប់បញ្ចូលនៅក្នុងការអនុញ្ញាតដាក់ឥវ៉ាន់ដោយឥតគិតថ្លៃ ប៉ុន្តែត្រូវបង្កើតជាឥវ៉ាន់លើសទម្ងន់ ដែលអ្នកដំណើរត្រូវមានកាតព្វកិច្ចបង់ថ្លៃសេវាបន្ថែម។

8.12.1.4 ក្រុមហ៊ុនអាកាសចរណ៍កម្ពុជាអ៊ែរវ៉េមានសិទ្ធិទទួលយកនិងបដិសេធការដឹកជញ្ជូននិងសម្រេចកំណត់វិធីដឹកជញ្ជូនសម្រាប់សត្វតូចៗ។ ក្រុមហ៊ុនអាកាសចរណ៍កម្ពុជាអ៊ែរវ៉េមានសិទ្ធិកំណត់ចំនួនសត្វចិញ្ចឹមក្នុងយន្តហោះមួយគ្រឿង។ សត្វតូចគួរតែយកទៅដាក់ក្នុងបន្ទប់អាកាសយានភ័ណ្ឌ។ 

8.12.1.5 អ្នកដំណើរដែលមានសត្វតូចៗបានធ្វើឱ្យអ្នកដំណើរឬសមាជិកអាកាសយានិកផ្សេងទៀតរងការខូចខាតឬរងរបួស នឹងទទួលខុសត្រូវទាំងស្រុង។ 

8.12.1.6 ការដឹកជញ្ជូនសត្វតូចក៏ត្រូវអនុលោមទៅតាមលក្ខខណ្ឌបន្ថែមនៅក្នុងបទប្បញ្ញត្តិ របស់ក្រុមហ៊ុនអាកាសចរណ៍កម្ពុជាអ៊ែរវ៉េផងដែរ។ សម្រាប់ព័ត៌មានជាក់លាក់ សូមទាក់ទងក្រុមហ៊ុនអាកាសចរណ៍កម្ពុជាអ៊ែរវ៉េ ឬភ្នាក់ងាររបស់ខ្លួនដែលទទួលបានការអនុញ្ញាត។

8.12.2 ឆ្កែចេះជួយ  ឆ្កែចេះនាំផ្លូវ និងឆ្កែចេះស្តាប់ 

8.12.2.1 ឆ្កែចេះជួយ  ឆ្កែចេះនាំផ្លូវ និងឆ្កែចេះស្តាប់អាចនាំចូលទៅក្នុងបន្ទប់កាប៊ីនតាមច្បាប់តម្រូវ ប៉ុន្តែពួកវាត្រូវចងឲ្យជាប់ និងមិនអាចអង្គុយកៅអីបានទេ។

8.12.2.2 អ្នកដំណើរដែលមានឆ្កែចេះជួយគួរផ្តល់វិញ្ញាបនបត្រដែលមានសុពលភាពដែលបានចេញដោយស្ថាប័នសមស្រប។

8.12.2.3 នៅពេលឆ្កែចេះជួយ  ឆ្កែចេះនាំផ្លូវ និងឆ្កែចេះស្តាប់ត្រូវបានយកទៅដាក់ក្នុងបន្ទប់អាកាសយានភ័ណ្ឌ ពួកវាត្រូវដាក់នៅក្នុងទ្រុងសមរម្យ។ 

8.12.2.4 នៅពេលឆ្កែចេះជួយ  ឆ្កែចេះនាំផ្លូវ និងឆ្កែចេះស្តាប់ព្រមទាំងទ្រុង និងចំណីរបស់វាអាចត្រូវបានដឹកជញ្ជូនដោយឥតគិតថ្លៃ និងមិនត្រូវបានរាប់បញ្ចូលនៅក្នុងការអនុញ្ញាតដាក់ឥវ៉ាន់ដោយឥតគិតថ្លៃ។

8.12.3 អ្នកដំណើរត្រូវទទួលខុសត្រូវទាំងស្រុងចំពោះការរងរបួសឬការស្លាប់របស់សត្វខាងលើលើកលែងតែករណីដែលក្រុមហ៊ុនអាកាសចរណ៍កម្ពុជាអ៊ែរវ៉េមានការទទួលខុសត្រូវយ៉ាងជាក់ច្បាស់ចំពោះការរងរបួស ឬការស្លាប់ដោយចេតនាឬដោយចៃដន្យ។ នៅលើជើងហោះហើរផ្លូវឆ្ងាយមួយចំនួនដោយមិនមានការឈប់សម្រាក ឬយន្តហោះប្រភេទពិសេសមួយចំនួន វាមិនស័កិ្តសមក្នុងការនាំយកឆ្កែចេះនាំផ្លូវ ឬឆ្កែចេះស្តាប់ ដូច្នេះក្រុមហ៊ុនអាកាសចរណ៍កម្ពុជាអ៊ែរវ៉េមានសិទ្ធិបដិសេធការដឹកជញ្ជូនសត្វទាំងនេះ។ ក្រុមហ៊ុនអាកាសចរណ៍កម្ពុជាអ៊ែរវ៉េមិនទទួលខុសត្រូវចំពោះការរងរបួស ការបាត់បង់ ការពន្យារពេល ជំងឺឬការស្លាប់របស់សត្វបន្ទាប់ពីចូលព្រំដែនឬនៅពេលដែលសត្វត្រូវបានបដិសេធមិនឱ្យចូលព្រំដែន។ 

 

                     ប្រការ 9 កាលវិភាគ ការពន្យារពេល ការលុបចោលជើងហោះហើរ 

 

9.1 កាលវិភាគ

9.3.1 ក្រុមហ៊ុនអាកាសចរណ៍កម្ពុជាអ៊ែរវ៉េបានខិតខំប្រឹងប្រែងឱ្យអស់ពីលទ្ធភាពក្នុងការអនុវត្តតាមកាលវិភាគដឹកជញ្ជូនអ្នកដំណើរនិងឥវ៉ាន់ក្នុងរយៈពេលសមស្រប។ ពេលវេលាហោះហើរនិងម៉ូដែលយន្ដហោះដែលបានបង្ហាញក្នុងកាលវិភាគឬទីកន្លែងផ្សេងទៀតមិនត្រូវបានធានាទេប៉ុន្តែគ្រាន់តែជាការកំណត់ពេលវេលា និងម៉ូដែលជាមុន ហើយមិនបង្កើតជាផ្នែកមួយនៃកិច្ចសន្យាដឹកជញ្ជូនទេ។ តារាងពេលវេលាឬការបោះពុម្ពផ្សាយកាលវិភាគឬសេចក្តីថ្លែងការណ៍និងការតំណាងដែលធ្វើឡើងដោយបុគ្គលិក ភ្នាក់ងារឬតំណាងរបស់ក្រុមហ៊ុនអាកាសចរណ៍អ៊ែរវ៉េអំពីកាលបរិច្ឆេទ ឬពេលវេលានៃការចេញដំណើរនិងការមកដល់ឬប្រតិបត្តិការហោះហើរណាមួយគ្រាន់តែជាឯកសារយោងប៉ុណ្ណោះ។ 

9.3.2 ក្រុមហ៊ុនអាកាសចរណ៍អ៊ែរវ៉េនឹងមិនទទួលខុសត្រូវចំពោះកំហុសឆ្គងឬការខកខានក្នុងកាលវិភាគ ឬការបោះពុម្ពផ្សាយផ្សេងទៀតនៃកាលវិភាគឬនៅក្នុងសេចក្តីថ្លែងការណ៍ឬការតំណាងដែលធ្វើឡើងដោយបុគ្គលិក ភ្នាក់ងារឬតំណាងរបស់ក្រុមហ៊ុនអាកាសចរណ៍កម្ពុជាអ៊ែរវ៉េ លើកលែងតែកំហុសឆ្គងឬការខកខានត្រូវបានបង្កឡើងដោយក្រុមហ៊ុនអាកាសចរណ៍កម្ពុជាអ៊ែរវ៉េដោយចេតនា ឬដោយអចេតនា។ 

9.3.3 ក្រុមហ៊ុនអាកាសចរណ៍កម្ពុជាអ៊ែរវ៉េអាចផ្លាស់ប្តូរកាលវិភាគហោះហើរបន្ទាប់ពីលក់សំបុត្រ។ ក្រុមហ៊ុនអាកាសចរណ៍កម្ពុជាអ៊ែរវ៉េព្យាយាមទាក់ទងអ្នកដំណើរអំពីព័ត៌មានផ្លាស់ប្តូរកាលវិភាគប្រសិនបើអ្នកដំណើរផ្តល់ព័ត៌មានទំនាក់ទំនងត្រឹមត្រូវ។ ប្រសិនបើក្រុមហ៊ុនអាកាសចរណ៍កម្ពុជាអ៊ែរវ៉េធ្វើការផ្លាស់ប្តូរពេលវេលានៃការហោះហើរដែលអ្នកដំណើរមិនអាចទទួលយកបានហើយក្រុមហ៊ុនអាកាសចរណ៍កម្ពុជាអ៊ែរវ៉េមិនអាចរៀបចំការហោះហើរជំនួសដែលអាចទទួលយកបានសម្រាប់អតិថិជនក្រោយពីលក់សំបុត្រ អ្នកដំណើរអាចស្នើសុំបង្វិលប្រាក់សងវិញតាមប្បញ្ញត្តិនៃជំពូក 11 ប្រការ 5 ។

9.2 ការលុបចោលនិងការផ្លាស់ប្តូរជើងហោះហើរ

ជាលក្ខខណ្ឌមួយក្នុងចំណោមលក្ខខណ្ឌដូចខាងក្រោមនេះ ក្រុមហ៊ុនអាកាសចរណ៍កម្ពុជាអ៊ែរវ៉េអាចលុចោល បញ្ចប់ កែប្រែ លើកពេលឬពន្យារជើងហោះហើរដោយគ្មានការជូនដំណឹងជាមុន។ 

9.2.1 ដើម្បីគោរពច្បាប់ បទប្បញ្ញត្តិនិងបទបញ្ជារបស់រដ្ឋ។ 

9.2.2​ ដើម្បីធានាសុវត្ថិភាពនៃការហោះហើរ 

9.2.3 មូលហេតុដែលក្រុមហ៊ុនអាកាសចរណ៍មិនអាចគ្រប់គ្រង ឬព្យាករណ៍

9.3 មូលហេតុដែលក្រុមហ៊ុនអាកាសចរណ៍មិនអាចគ្រប់គ្រង ឬព្យាករណ៍

ដោយសារហេតុផលមួយក្នុងចំណោមហេតុផលដែលបានកំណត់ក្នុងចំណុច 9.2 បើក្រុមហ៊ុនអាកាសចរណ៍កម្ពុជាអ៊ែរវ៉េលុបចោលឬពន្យារជើងហោះហើររបស់ខ្លួនឬមិនបានផ្តល់កៅអីបម្រុងទុកសម្រាប់អ្នកដំណើរ (រួមមានថ្នាក់កៅអីដែលចង់បាន)  ឬធ្វើឱ្យអ្នកដំណើរមិនអាចមកដល់ចំណតឈប់សម្រាក ឬគោលដៅ ឬបណ្តាលឱ្យអ្នកដំណើរដែលមានកៅអីបម្រុងទុកបាត់បង់ទំនាក់ទំនង ក្រុមហ៊ុននឹងពិចារណាពីតម្រូវការចាំបាច់របស់អ្នកធ្វើដំណើរដើម្បីចាត់វិធានការដូចខាងក្រោមសម្រាប់អ្នកដំណើរធ្វើការជ្រើសរើស៖

9.3.1 កក់ឡើងវិញសម្រាប់អ្នកដំណើរ នៅលើជើងហោះហើរបន្ទាប់ទីមួយដែលមានកន្លែងទំនេរឬជួយអ្នកដំណើរក្នុងការកក់ឡើងវិញជាមួយក្រុមហ៊ុនអាកាសចរណ៍ផ្សេងទៀត។ 

9.3.2 បង្វិលប្រាក់សងវិញយោងទៅតាមបទប្បញ្ញត្តិពាក់ព័ន្ធអំពីការបង្វិលប្រាក់សងវិញដោយអចេតនានៅក្នុងចំណុច 11. 5 នៃប្រការ 11។ 

9.3.3 ជួយអ្នកដំណើរក្នុងការរៀបចំសេវាកម្មមួយចំនួនដូចជាការស្នាក់នៅនិងការដឹកជញ្ជូនតាមផ្លូវគោក។

9.4 ការទទួលខុសត្រូវមានកំណត់

បន្ថែមលើវិធានការខាងលើនេះ ក្រុមហ៊ុនអាកាសចរណ៍កម្ពុជាអ៊ែរវ៉េមិនទទួលខុសត្រូវបន្ថែមទៀតចំពោះអ្នកដំណើរលើកលែងតែមានចែងនៅក្នុងបទប្បញ្ញត្តិនេះ

9.5 ពន្យារពេលករណីលើកលែង

ក្រុមហ៊ុនអាកាសចរណ៍កម្ពុជាអ៊ែរវ៉េនឹងចាត់វិធានការចាំបាច់ដើម្បីចៀសវាងការពន្យាពេលដឹកអ្នកដំណើរនិងឥវ៉ាន់។ ក្រុមហ៊ុនអាកាសចរណ៍កម្ពុជាអ៊ែរវ៉េមិនទទួលខុសត្រូវទេប្រសិនបើក្រុមហ៊ុនបានចាត់វិធានការចាំបាច់ទាំងអស់ ឬមិនអាចអនុវត្តវិធានការបាន។ 

 

ប្រការ 10 ការផ្លាស់ប្តូរសំបុត្រ 

 

10.1 នៅពេលអ្នកដំណើរមិនទាន់បានចាប់ផ្តើមធ្វើដំណើរឬបានចាប់ផ្តើមធ្វើដំណើរប៉ុន្តែមិនទាន់បានទៅដល់គោលដៅស្នើសុំផ្លាស់ប្តូរជើងហោះហើរ គោលដៅ កៅអី ឬរយៈពេលសុពលភាពនៃសំបុត្រ   ត្រូវបានកំណត់ជាការផ្លាស់ប្ដូរគម្រោងហោះហើរដោយស្ម័គ្រចិត្ត។ នៅពេលដែលក្រុមហ៊ុនអាកាសចរណ៍លុបចោលជើងហោះហើរដែលបានបម្រុងទុកកន្លែងទំនេរ លុបចោលការចុះចតនៅគោលដៅ ឬចំណតឈប់សម្រាករបស់អ្នកដំណើរ មិនហោះហើរត្រឹមត្រូវទៅតាមកាលវិភាគ ឬមិនអាចផ្តល់កន្លែងទំនេរ និងធ្វើឱ្យអ្នកដំណើរផ្លាស់ប្តូរគម្រោងហោះហើរ ត្រូវបានកំណត់ថាជាការផ្លាស់ប្ដូរគម្រោងហោះហើរដោយស្ម័គ្រចិត្ត។

10.2 ការចាត់ចែងការផ្លាស់ប្តូរគម្រោងហោះហើរដោយស្ម័គ្រចិត្ត និងកាលបរិច្ឆេទនឹងត្រូវបានធ្វើឡើងស្របតាមបទប្បញ្ញត្តិដូចខាងក្រោម៖

10.2.1បន្ទាប់ពីការផ្លាស់ប្ដូរគម្រោងហោះហើរ ភាពខុសគ្នានៃតម្លៃនិងថ្លៃសេវាពីផ្លូវហោះហើរដំបូងត្រូវទូទាត់ដោយអ្នកដំណើរ។

10.2.2 បន្ទាប់ពីការផ្លាស់ប្តូគម្រោងហោះហើរ រយៈពេលសុពលភាពនៃសំបុត្រថ្មីនេះនឹងដូចគ្នានឹងសំបុត្រដំបូងហើយនឹងរាប់ចាប់ពីពាក់កណ្តាលអាធ្រាត្រនៃថ្ងៃបន្ទាប់បន្ទាប់ពីការចាប់ផ្តើមនៃការដឹកជញ្ជូនដូចដែលបានបញ្ជាក់នៅលើប័ណ្ណជើងហោះហើរដំបូងនៃសំបុត្រដើម

10.2.3 ប្រសិនបើស្នើសុំផ្លាស់ប្តូរជើងហោះហើរឬកាលបរិច្ឆេទបន្ទាប់ពីអ្នកដំណើរទិញសំបុត្រហើយ ក្រុមហ៊ុនអាកាសចរណ៍កម្ពុជាអ៊ែរវ៉េនិងក្រុមហ៊ុនភ្នាក់ងារលក់របស់ខ្លួននឹងចាត់ចែងការរៀបចំនិងផ្តល់កៅអីទំនេរនៅលើជើងហោះហើរ និងពេលវេលា។

10.3 ប្រសិនបើការអនុវត្តចំណុច 9.2 ក្នុងប្រការ 9 បណ្តាលឱ្យអ្នកដំណើរមានគម្រោងហោះហើរដោយអចេតនា ក្រុមហ៊ុនអាកាសចរណ៍នឹងត្រូវពិចារណាដោយផ្អែកលើតម្រូវការសមស្របរបស់អ្នកដំណើរ៖

10.3.1 កក់ឡើងវិញសម្រាប់អ្នកដំណើរនៅលើជើងហោះហើរទីមួយដែលមានកន្លែងទំនេរ ឬចារយល់ព្រមលើសំបុត្រនេះទៅឲ្យក្រុមហ៊ុនអាកាសចរណ៍មួយផ្សេងទៀត។ 

10.3.2 ផ្លាស់ប្តូរជើងហោះហើររបស់អ្នកដំណើរនិងរៀបចំជើងហោះហើររបស់អ្នកដំណើរឬចារយល់ព្រមលើសំបុត្ររបស់ខ្លួនទៅឲ្យក្រុមហ៊ុនអាកាសចរណ៍ផ្សេងទៀតដើម្បីបញ្ជូនអ្នកដំណើរទៅកាន់គោលដៅឬចំណតឈប់សម្រាក។ 

10.3.3 ដោះស្រាយបញ្ហានេះដោយយោងទៅតាមចំណុច 11.5 នៃប្រការ 11 (ការបង្វិលប្រាក់សងវិញដោយអចេតនា) នៃលក្ខខណ្ឌទាំងនេះ។ 

10.3.4 ជួយអ្នកដំណើរក្នុងការរៀបចំសេវាកម្មផ្សេងៗដូចជាការស្នាក់នៅនិងការផ្ទេរសេវាដឹកជញ្ជូនតាមផ្លូវគោក។ ការចំណាយរបស់អ្នកដំណើរពីកន្លែងចេញដំណើរគឺជាការទទួលខុសត្រូវរបស់អ្នកដំណើរ។

10.4 នៅពេលក្រុមហ៊ុនអាកាសចរណ៍ធ្វើឱ្យអ្នកដំណើរផ្លាស់ប្តូរជើងហោះហើររបស់គាត់ដោយអចេតនា ក្រុមហ៊ុនអាកាសចរណ៍គួរតែដោះស្រាយបញ្ហានេះតាមចំណុច 10.3.1, 10.3.2 និង 10.3.3 នៅក្នុងប្រការនេះ។ លើសពីនេះទៅទៀត សេវាកម្មផ្សេងទៀតដូចជាកន្លែងសំរាក  ភេសជ្ជៈ  អាហារ កន្លែងស្នាក់នៅ និងសេវាកម្មចាំបាច់មួយចំនួនផ្សេងទៀតនឹងត្រូវផ្តល់ជូនអ្នកដំណើរដោយមិនគិតថ្លៃតាមបទបញ្ញត្តិរបស់ក្រុមហ៊ុនអាកាសចរណ៍កម្ពុជាអ៊ែរវ៉េ។ 

10.4.1  ក្រុមហ៊ុនអាកាសចរណ៍បណ្តាលឱ្យអ្នកដំណើរលុបចោលជើងហោះហើរដែលខ្លួនបានកក់ទុក។

10.4.2 ជើងហោះហើររបស់ក្រុមហ៊ុនអាកាសចរណ៍មិនអាចឈប់នៅគោលដៅឬចំណតរបស់អ្នកដំណើរ។

10.4.3 ក្រុមហ៊ុនអាកាសចរណ៍មិនបានរៀបចំកាលវិភាគជើងហោះហើរឲ្យបានត្រឹមត្រូវ។

10.4.4 ក្រុមហ៊ុនអាកាសចរណ៍មិនផ្តល់កៅអីបម្រុងទុកជូនអ្នកដំណើរ។ 

10.4.5​ ក្រុមហ៊ុនអាកាសចរណ៍ធ្វើឱ្យអ្នកដំណើរខកខានជើងហោះហើរដែលបានកក់ទុក។

 

  ប្រការ 11 ការបង្វិលសងថ្លៃសំបុត្រវិញ

 

11.1 ទូទៅ 

11.1.1 បើសិនជាក្រុមហ៊ុនអាកាសចរណ៍កម្ពុជាអ៊ែរវ៉េមិនបានផ្តល់សេវាដឹកជញ្ជូនដោយអនុលោមតាមកិច្ចសន្យាដឹកជញ្ជូន ឬក្នុងករណីអ្នកដំណើរស្នើសុំផ្លាស់ប្តូរ ការរៀបចំរបស់ខ្លួនដោយស្ម័គ្រចិត្ត  ការបង្វិលប្រាក់សងវិញសម្រាប់ថ្លៃសំបុត្រ ឬចំណែកសំបុត្រដែលមិនបានប្រើប្រាស់ ត្រូវធ្វើឡើងដោយក្រុមហ៊ុនអាកាសចរណ៍កម្ពុជាអ៊ែរវ៉េឬភ្នាក់ងាររបស់ខ្លួនដែលទទួលបានការអនុញ្ញាតស្របតាមប្រការនេះ និងបទប្បញ្ញត្តិរបស់ក្រុមហ៊ុនអាកាសចរណ៍កម្ពុជាអ៊ែរវ៉េ។ 

11.1.2 អ្នកដំណើរត្រូវស្នើសុំបង្វិលប្រាក់សងវិញក្នុងអំឡុងពេលសុពលភាពនៃសំបុត្រ។ ក្រុមហ៊ុនអាកាសចរណ៍កម្ពុជាអ៊ែរវ៉េអាចបដិសេធការបង្វិលសងប្រាក់វិញក្នុងករណីដាក់ពាក្យស្នើសុំបន្ទាប់ពីកាលបរិច្ឆេទផុតកំណត់សុពលភាពនៃសំបុត្រ។ 

11.2 ទីកន្លែងសម្រាប់ទទួលប្រាក់បង្វិលសងប្រាក់វិញ

ការបង្វិលប្រាក់សងវិញត្រូវបានធ្វើឡើងនៅកន្លែងដែលចេញសំបុត្រ ឬកន្លែងផ្សេងទៀតដែលបានព្រមព្រៀងគ្នាដោយក្រុមហ៊ុនអាកាសចរណ៍កម្ពុជាអ៊ែរវ៉េ។ 

11.3 រូបិយប័ណ្ណ

រាល់ការបង្វិលប្រាក់សងវិញទាំងអស់នឹងត្រូវស្ថិតនៅក្រោមច្បាប់របស់រដ្ឋាភិបាលនិងបទប្បញ្ញត្តិពាក់ព័ន្ធនៃប្រទេសដែលគេបានទិញសំបុត្រដំបូងនិងក្នុងប្រទេសដែលគេធ្វើការបង្វិលសងប្រាក់វិញ។ ការបង្វិលប្រាក់សងវិញនឹងត្រូវធ្វើឡើងតាមរូបិយប័ណ្ណដែលគេបានប្រើដើម្បីទិញសំបុត្រ ឬតាមរូបិយប័ណ្ណនៃប្រទេសដែលជាកន្លែងដែលគេបានសំបុត្រនោះ ឬកន្លែងដែលធ្វើការបង្វិលសងប្រាក់វិញ។

11.4បុគ្គលដែលគេបង្វិលសងប្រាក់វិញ ឯកសារដែលត្រូវការ និងការទូទាត់បំណុល

11.4.1ក្រុមហ៊ុនអាកាសចរណ៍កម្ពុជាអ៊ែរវ៉េនឹងមានសិទ្ធិបង្វិលសងប្រាក់វិញចំពោះបុគ្គលដែលមានឈ្មោះលើសំបុត្រ។ 

11.4.2 ប្រសិនបើសំបុត្រមួយត្រូវបានបង់ដោយបុគ្គលក្រៅពីអ្នកដំណើរដែលមានឈ្មោះលើសំបុត្រ  នោះអ្នកដាក់ពាក្យស្នើសុំបង្វិលប្រាក់សងវិញត្រូវផ្តល់ឯកសារថតចម្លងដើមនៃអត្តសញ្ញាណប័ណ្ណរបស់បុគ្គលដែលមានឈ្មោះនៅលើសំបុត្រនិងលិខិតផ្ទេរសិទ្ធិអនុញ្ញាតពីបុគ្គលនោះនៅពេលដែលផ្តល់នូវច្បាប់ដើមនៃឯកសារអត្តសញ្ញាណរបស់គាត់។ 

11.4.3 លើកលែងតែករណីបាត់សំបុត្រ ការបង្វិលប្រាក់សងវិញនឹងត្រូវធ្វើឡើងនៅពេលប្រគល់ទៅឱ្យក្រុមហ៊ុនអាកាសចរណ៍កម្ពុជាអ៊ែរវ៉េ នូវប័ណ្ណជើងហោះហើរ ឬបង្កាន់ដៃអ្នកដំណើរនិងប្រគល់ប័ណ្ណជើងហោះហើរទាំងអស់ដែលមិនទាន់ប្រើ ។ អ្នកដំណើរដែលទិញសំបុត្រអេឡិចត្រូនិកគួរតែបង្ហាញអត្តសញ្ញាណប័ណ្ណដែលមានសុពលភាព។ 

11.5  ការបង្វិលប្រាក់សងវិញដោយអចេតនា

ការបង្វិលប្រាក់សងវិញដោយអចេតនាដោយសារហេតុផលមួយក្នុងចំណោមហេតុផលដូចមានចែងនៅក្នុងចំណុច 3.6.1 នៃប្រការ 3 និង 9.2 នៃប្រការ 9 ការបង្វិលប្រាក់សងវិញនឹងត្រូវធ្វើឡើងតាមបញ្ញត្តិដូចខាងក្រោមតាមសំណើរបស់អ្នកដំណើរ៖

11.5.1 ប្រសិនបើចំណែកណាមួយនៃសំបុត្រមិនទាន់ប្រើ  តម្លៃសំបុត្រទាំងមូលដែលបានបង់ប្រាក់រួចហើយនឹងបង្វិលប្រាក់សងវិញ។ 

11.5.2 ប្រសិនបើចំណែកណាមួយនៃសំបុត្របានប្រើរួចហើយដូចមានចែងក្នុងបទប្បញ្ញត្តិរបស់ក្រុមហ៊ុនអាកាសចរណ៍កម្ពុជាអ៊ែរវ៉េ ចំនួនទឹកប្រាក់បង្វិលសងគឺស្មើនឹងថ្លៃសំបុត្រសម្រាប់ចំណែកដែលមិនទាន់បានធ្វើដំណើរ។ ការលុបចោលមិនគិតថ្លៃសេវាទេ។

11.6 ការបង្វិលប្រាក់សងវិញដោយចេតនា

ប្រសិនបើអ្នកដំណើរចង់ទាមទារបង្វិលសងថ្លៃសំបុត្ររបស់គាត់ ចំនួនទឹកប្រាក់បង្វិលសងត្រូវបានគណនាតាមចំណុចដូចខាងក្រោម៖ 

11.6.1 ប្រសិនបើចំណែកណាមួយនៃសំបុត្រមិនទាន់ប្រើ  ទឹកប្រាក់ស្មើនឹងតម្លៃសំបុត្រដែលបានបង់ ដកថ្លៃសេវាសមរម្យណាមួយ ឬថ្លៃសេវាលុបចោល (បង្វិលប្រាក់សង) ។ 

11.6.2 ប្រសិនបើចំណែកណាមួយនៃសំបុត្របានប្រើរួចហើយ  ចំនួនទឹកប្រាក់បង្វិលសងត្រូវជាចំនួនទឹកប្រាក់ស្មើនឹងផលសងរវាងថ្លៃសំបុត្រដែលបានបង់និងថ្លៃសំបុត្រសម្រាប់ការធ្វើដំណើររវាងចំណុចទីតាំងដែលបានប្រើប្រាស់សំបុត្រនោះ ដកថ្លៃសេវាសមរម្យណាមួយ ឬថ្លៃសេវាលុបចោល។

11.7 សិទ្ធិក្នុងការបដិសេធការបង្វិលប្រាក់សងវិញ 

11.7.1 ក្រុមហ៊ុនអាកាសចរណ៍កម្ពុជាអ៊ែរវ៉េអាចបដិសេធការបង្វិលសងប្រាក់វិញនៅពេលសំបុត្រមិនត្រូវបានអនុញ្ញាតឱ្យធ្វើការបង្វិលប្រាក់សងវិញតាមតម្លៃសំបុត្រ ឬបទប្បញ្ញត្តិរបស់ក្រុមហ៊ុនអាកាសចរណ៍កម្ពុជាអ៊ែរវ៉េ។ 

11.7.2 ក្រុមហ៊ុនអាកាសចរណ៍កម្ពុជាអ៊ែរវ៉េអាចបដិសេធការបង្វិលប្រាក់សងវិញនូវថ្លៃសំបុត្រដែលបានប្រគល់ជូនក្រុមហ៊ុនអាកាសចរណ៍កម្ពុជាអ៊ែរវ៉េ ឬមន្ត្រីរដ្ឋាភិបាលនៃប្រទេសមួយជាភស្តុតាងបញ្ជាក់ពីគោលបំណងចេញដំណើរ ដូច្នេះក្នុងករណីអ្នកដំណើរបញ្ជាក់ក្រុមហ៊ុនអាកាសចរណ៍កម្ពុជាអ៊ែរវ៉េ ថា គាត់មានសិទ្ធិអនុញ្ញាតនៅក្នុងប្រទេសនេះ ឬគាត់នឹងចេញដំណើរតាមរយៈក្រុមហ៊ុនអាកាសចរណ៍ផ្សេងទៀតឬមធ្យោបាយដឹកជញ្ជូនផ្សេងទៀត។

 

 

                                ប្រការ 12 ឥរិយាបថនៃ

 

12.1 បទប្បញ្ញត្តិទូទៅ

ប្រសិនបើឥរិយាបថរបស់អ្នកដំណើរនៅលើយន្តហោះបានបង្កគ្រោះថ្នាក់ដល់យន្តហោះឬមនុស្សឬទ្រព្យសម្បត្តិនៅលើយន្តហោះ  ឬរារាំងក្រុមអាកាសយានិកក្នុងការបំពេញការងាររបស់ខ្លួន ឬមិនបានគោរពតាមការណែនាំរបស់ក្រុមអាកាសយានិក ឬធ្វើទង្វើណាមួយដែលធ្វើឲ្យអ្នកដំណើរផ្សេងទៀតទើសទាល់ ក្រុមហ៊ុនអាកាសចរណ៍កម្ពុជាអ៊ែរវ៉េលអាចចាត់វិធានការទាំងអស់ដែលខ្លួនយល់ថាចាំបាច់ដើម្បីទប់ស្កាត់ទង្វើបបែបនេះរួមទាំងការឃាត់អ្នកដំណើរ។

12.2 ឧបករណ៍អេឡិចត្រូនិច៖ 

អ្នកដំណើរត្រូវបានហាមឃាត់មិនឱ្យប្រើវិទ្យុចល័ត ទូរស័ព្ទចល័ត (រួមបញ្ចូលទាំងទូរស័ព្ទដែលកំណត់ម៉ូតយន្តហោះ[airplane mode]) អាយកូម ឬឧបករណ៍បញ្ជូនសេវារួមទាំងឧបករណ៍វិទ្យុ និងវិទ្យុទាក់ទងដែលក្រុមហ៊ុនអាកាសចរកម្ពុជាអ៊ែរវ៉េគិតថានឹងប៉ះពាល់ដល់សុវត្ថិភាពនៃការហោះហើរនៅលើយន្តហោះ។ ដោយគ្មានការអនុញ្ញាតពីក្រុមហ៊ុនអាកាសចរកម្ពុជាអ៊ែរវ៉េ អ្នកដំណើរមិនអាចប្រើឧបករណ៍អេឡិចត្រូនិចណាមួយបានទេលើកលែងតែឧបករណ៍ជំនួយការស្តាប់ និងឧបករណ៍ជំនួយបេះដូង។ ព្រីភ្លើងចល័តមិនត្រូវបានអនុញ្ញាតក្នុងអំឡុងពេលហោះហើរ។ ហាមឃាត់មិនឱ្យយកឧបករណ៍ផ្គត់ផ្គង់ថាមពលលើសពី 160Wh (វ៉ាត់ម៉ោង)។ 

12.3 ហាមជក់បារីនៅលើយន្តហោះ

រាល់ជើងហោះហើររបស់ក្រុមហ៊ុនអាកាសចរណ៍កម្ពុជាអ៊ែរវ៉េ ហាមជក់បារី (រួមទាំងបារីអេឡិចត្រូនិច) ហើយនិងហាមជក់បារីនៅគ្រប់កន្លែងទាំងអស់ក្នុងយន្តហោះ។

12.4 ខ្សែក្រវាត់សុវត្ថិភាព

បន្ទាប់ពីអង្គុយលើកៅអី អ្នកដំណើរត្រូវពាក់ខ្សែក្រវាត់សុវត្ថិភាព។ 

 

                                        ប្រការ 13 សេវាកម្មទូទៅ 

 

13.1 ក្រុមហ៊ុនអាកាសចរណ៍កម្ពុជាអ៊ែរវ៉េមិនទទួលខុសត្រូវចំពោះសេវាដឹកជញ្ជូនតាមផ្លូវគោកនៅក្នុងតំបន់ព្រលានយន្តហោះ ឬរវាងអាកាសយានដ្ឋាននីមួយៗ និងទីប្រជុំជនឬពីព្រលានយន្តហោះមួយទៅព្រលានយន្តហោះមួយទៀតក្នុងទីក្រុងតែមួយ។ ក្រុមហ៊ុនអាកាសចរណ៍កម្ពុជាអ៊ែរវ៉េមិនទទួលខុសត្រូវចំពោះទង្វើឬការធ្វេសប្រហែសរបស់អ្នកផ្តល់សេវាដឹកជញ្ជូនតាមផ្លូវគោក។ 

13.2 ថ្លៃស្នាក់នៅរបស់អ្នកដំណើរនៅចំណុចទីតាំងភ្ជាប់ជើងហោះហើរគឺជាការទទួលខុសត្រូវរបស់អ្នកដំណើរ។ 

13.3 ក្នុងអំឡុងពេលហោះហើរ ក្រុមហ៊ុនអាកាសចរណ៍កម្ពុជាអ៊ែរវ៉េផ្តល់ជូនអ្នកដំណើរនូវភេសជ្ជៈនិងអាហារ។ ក្រុមហ៊ុនអាកាសចរណ៍កម្ពុជាអ៊ែរវ៉េអាចគិតថ្លៃដល់អ្នកដំណើរបើសិនជាពួកគេស្នើសុំសេវាកម្មបន្ថែមផ្សេងទៀត។

 

 

ប្រការ 14 ការរៀបចំសេវាកម្មបន្ថែម

 

14.1 ប្រសិនបើក្នុងការដំណើរធ្វើកិច្ចសន្យាដឹកជញ្ជូនតាមផ្លូវអាកាស ក្រុមហ៊ុនអាកាសចរណ៍កម្ពុជាអ៊ែរវ៉េយល់ព្រមរៀបចំការផ្តល់សេវាបន្ថែម។ ក្រុមហ៊ុនអាកាសចរណ៍កម្ពុជាអ៊ែរវ៉េមិនទទួលខុសត្រូវចំពោះអ្នកដំណើរចំពោះរាល់ការខូចខាត ការបាត់បង់ឬចំណាយណាមួយដែលកើតឡើង ឬពាក់ព័ន្ធនឹងការរៀបចំនេះ។ ប្រសិនបើក្រុមហ៊ុនអាកាសចរណ៍កម្ពុជាអ៊ែរវ៉េរៀបចំសេវាដឹកជញ្ជូនក្រៅពីផ្លូវអាកាស ដែលផ្តល់ដោយភាគីទីបីសម្រាប់អ្នកដំណើរ ឬផ្តល់ឱ្យអ្នកដំណើរនូវប័ណ្ណ ឬបង្កាន់ដៃសម្រាប់សេវាកម្មដឹកជញ្ជូនក្រៅពីផ្លូវអាកាស ដែលផ្តល់ដោយភាគីទីបីរួមបញ្ចូលទាំងការដឹកជញ្ជូនតាមផ្លូវគោក ការកក់សណ្ឋាគារឬការជួលរថយន្ត នៅពេលដែលរៀបចំសេវាកម្មដែលបានបញ្ជាក់ខាងលើ ក្រុមហ៊ុនអាកាសចរណ៍កម្ពុជាអ៊ែរវ៉េគ្រាន់តែជាភ្នាក់ងារសម្រាប់អ្នកដំណើរ ហើយមិនទទួលខុសត្រូវថាតើអ្នកដំណើរទទួលបានសេវាកម្មទាំងនេះឬអត់ ហើយមិនធានាគុណភាពសេវាកម្មឡើយ។ ប្រការ និងបទប្បញ្ញត្តិរបស់អ្នកផ្តល់សេវាកម្មរបស់ភាគីទីបីអាចអនុវត្តបានចំពោះសេវាកម្មទាំងនេះ។ 

14.2  ប្រសិនបើក្រុមហ៊ុនអាកាសចរណ៍កម្ពុជាអ៊ែរវ៉េផ្តល់ការដឹកជញ្ជូនតាមផ្លូវគោកសម្រាប់អ្នកដំណើរ  លក្ខខណ្ឌទាំងនេះមិនអាចអនុវត្តចំពោះសេវាកម្មដឹកជញ្ជូនតាមផ្លូវគោកទេ។

 

 ប្រការ 15 នីតិវិធីរដ្ឋបាល

 

15.1 ទូទៅ 

15.1.1 អ្នកដំណើរត្រូវទទួលខុសត្រូវទាំងស្រុងក្នុងការអនុលោមតាមច្បាប់ បទប្បញ្ញត្តិ បទបញ្ជា ការទាមទារនិងលក្ខខណ្ឌនៃការធ្វើដំណើររបស់បណ្តាប្រទេសនានាដែលត្រូវហោះហើរចេញ ហោះហើរចូល ឬឆ្លងកាត់ ព្រមទាំងបទប្បញ្ញត្តិ និងការណែនាំរបស់ក្រុមហ៊ុនអាកាសចរណ៍កម្ពុជាអ៊ែរវ៉េ។

15.1.2 ក្រុមហ៊ុនអាកាសចរណ៍កម្ពុជាអ៊ែរវ៉េមិនទទួលខុសត្រូវចំពោះជំនួយឬព័ត៌មានណាមួយដែលផ្តល់ជូនអ្នកដំណើរដោយភ្នាក់ងារឬបុគ្គលិកណាម្នាក់របស់ក្រុមហ៊ុនអាកាសចរណ៍កម្ពុជាអ៊ែរវ៉េ ដែលពាក់ព័ន្ធនឹងការទទួលឯកសារចាំបាច់ ឬទិដ្ឋាការ ឬការអនុវត្តតាមច្បាប់ បទប្បញ្ញត្តិ បទបញ្ជា ការទាមទារនិងលក្ខខណ្ឌនៃការធ្វើដំណើរ មិនថាធ្វើឡើងជាលាយលក្ខណ៍អក្សរ ឬតាមវិធីផ្សេងទៀត ឬចំពោះផលវិបាកដែលកើតឡើងចំពោះអ្នកដំណើរណាម្នាក់ដោយសារតែគាត់មិនបានទទួលបានឯកសារ ឬទិដ្ឋាការ ឬ គោរពតាមច្បាប់ បទប្បញ្ញត្តិ បទបញ្ជា ការទាមទារ លក្ខខណ្ឌ វិធាន ឬការណែនាំ។

15.2  ឯកសារធ្វើដំណើរ

15.2.1 អ្នកដំណើរត្រូវបង្ហាញឯកសារចេញចូល លិខិតបញ្ជាក់សុខភាពនិងឯកសារផ្សេងទៀតដែលតម្រូវដោយច្បាប់ បទប្បញ្ញត្តិ បទបញ្ជា ការទាមទារ ឬលក្ខខណ្ឌរបស់ប្រទេសដែលពាក់ព័ន្ធនិងអនុញ្ញាតឱ្យក្រុមហ៊ុនអាកាសចរណ៍កម្ពុជាអ៊ែរវ៉េយក និងរក្សាទុកច្បាប់ចម្លងនៃឯកសារទាំងនោះ។

15.2.2 ក្រុមហ៊ុនអាកាសចរណ៍កម្ពុជាអ៊ែរវ៉េសូមរក្សាសិទ្ធិបដិសេធការដឹកជញ្ជូនអ្នកដំណើរណាដែលមិនបានគោរពតាមច្បាប់ចូលជាធរមាន បទប្បញ្ញត្តិ បទបញ្ជា ការទាមទារ ឬលក្ខខណ្ឌ ឬឯកសារដែលមិនគោរព ឬមិនអនុញ្ញាតឱ្យក្រុមហ៊ុនអាកាសចរណ៍អ៊ែរវ៉េយកនិងរក្សាទុកច្បាប់ចម្លងទាំងនោះ។    

15.3 ការបដិសេធមិនឲ្យចូល 

15.3.1  អ្នកដំណើរយល់ព្រមបង់ថ្លៃសំបុត្រនៅពេលដែលក្រុមហ៊ុនអាកាសចរណ៍កម្ពុជាអ៊ែរវ៉េតាមបទបញ្ជារបស់រាជរដ្ឋាភិបាលតម្រូវឱ្យបញ្ជូនអ្នកដំណើរទៅកន្លែងដើម ឬកន្លែងផ្សេងទៀតដោយហេតុថាអ្នកដំណើរនេះមិនត្រូវបានអនុញ្ញាតចូលប្រទេសណាមួយ មិនថាប្រទេសឆ្លងកាត់ ឬប្រទេសគោលដៅ។

15.3.2  ចំពោះថ្លៃសំបុត្រដែលប្រមូលសម្រាប់ការដឹកជញ្ជូនទៅនឹងចំណុចទីតាំងដែលបដិសេធមិនឲ្យ ឬការនិរទេស ក្រុមហ៊ុនអាកាសចរណ៍កម្ពុជាអ៊ែរវ៉េមិនត្រូវបង្វិលប្រាក់សងវិញទេ។   

15.4 ប្រាក់ពិន័យ ការចំណាយលើការឃុំខ្លួន។ ល។

ប្រសិនបើក្រុមហ៊ុនអាកាសចរណ៍អ៊ែរវេត្រូវបង់ប្រាក់ ឬបង់ប្រាក់ពិន័យឬពិន័យឬក៏ត្រូវទទួលខុសត្រូវលើការចំណាយណាមួយដោយសារតែអ្នកដំណើរមិនបានគោរពតាមច្បាប់ បទប្បញ្ញត្តិ បទបញ្ជា ការទាមទារ និងលក្ខខណ្ឌនៃការធ្វើដំណើររបស់ប្រទេសដែលពាក់ព័ន្ធឬរៀបចំឯកសារចាំបាច់  អ្នកដំណើរត្រូវទាមទារក្រុមហ៊ុនអាកាសចរណ៍អ៊ែរវេសងតាមចំនួនទឹកប្រាក់ដែលបានទូទាត់ ឬបានកក់ និងការចំណាយណាមួយដែលកើតឡើង។       

15.5 ប្រសិនបើក្រុមហ៊ុនអាកាសចរណ៍អ៊ែរវេត្រូវបង់ប្រាក់ ឬបង់ប្រាក់ពិន័យឬពិន័យឬក៏ត្រូវទទួលខុសត្រូវលើការចំណាយណាមួយដោយសារតែអ្នកដំណើរមិនបានគោរពតាមច្បាប់ បទប្បញ្ញត្តិ បទបញ្ជា ការទាមទារ និងលក្ខខណ្ឌនៃការធ្វើដំណើររបស់ប្រទេសដែលពាក់ព័ន្ធឬរៀបចំឯកសារចាំបាច់  អ្នកដំណើរត្រូវទាមទារក្រុមហ៊ុនអាកាសចរណ៍អ៊ែរវេសងតាមចំនួនទឹកប្រាក់ដែលបានទូទាត់ ឬបានកក់ និងការចំណាយណាមួយដែលកើតឡើង។       

15.5.1 ប្រសិនបើចាំបាច់ អ្នកដំណើរគួរតែមានវត្តមាននៅពេលត្រួតពិនិត្យឥវ៉ាន់របស់គាត់ ទាំងឥវ៉ាន់ផ្ញើ ឬឥវ៉ាន់យកតាមខ្លួន ដែលធ្វើឡើងដោយគយ ឬមន្រ្តីរដ្ឋាភិបាលដទៃទៀត។

15.5.2 ក្រុមហ៊ុនអាកាសចរណ៍អ៊ែរវ៉េមិនទទួលខុសត្រូវចំពោះអ្នកដំណើរចំពោះការបាត់បង់ឬការខូចខាតណាមួយរបស់អ្នកដំណើរដែលមិនបានធ្វើតាមលក្ខខណ្ឌដូចបានរៀបរាប់ខាងលើ។       

15.6 ការត្រួតពិនិត្យសន្តិសុខ     

អ្នកដំណើរត្រូវដាក់ពាក្យសុំការត្រួតពិនិត្យសន្តិសុខដោយមន្ត្រីរដ្ឋាភិបាល ឬមន្ដ្រីអាកាសយានដ្ឋាន ឬដោយក្រុមហ៊ុនអាកាសចរណ៍កម្ពុជាអ៊ែរវ៉េ។      

15.7 ច្បាប់ និងបទប្បញ្ញត្តិ     

ក្រុមហ៊ុនអាកាសចរណ៍កម្ពុជាអ៊ែរវ៉េមិនទទួលខុសត្រូវទេប្រសិនបើកំណត់ថាអ្វីដែលយល់ថាជាច្បាប់ចូលជាធរមាន បទប្បញ្ញត្តិរបស់រាជរដ្ឋាភិបាល ការទាមទារ បទបញ្ជា ឬលក្ខខណ្ឌតម្រូវឲ្យបដិសេធ ហើយបដិសេធមិនដឹកអ្នកដំណើរ។

 

 ប្រការ 16 Liabilities and Limitations

 

16.1 ដោយយោងទៅតាមដែនកំណត់ណាមួយក្រោមអនុសញ្ញាម៉ុងត្រេអាល់ និងដែនកំណត់ដែលមានចែងខាងក្រោមនេះ ក្រុមហ៊ុនអាកាសចរណ៍កម្ពុជាអ៊ែរវ៉េនឹងទទួលខុសត្រូវចំពោះការខូចខាតរបស់អ្នកដំណើរ  ដែលកើតមានឡើងនៅលើយន្តហោះ ឬនៅពេលឡើងជិះឬចុះពីយន្តហោះ។   

16.2 ក្រុមហ៊ុនអាកាសចរណ៍កម្ពុជាអ៊ែរវ៉េនឹងទទួលខុសត្រូវចំពោះការបំផ្លាញ ការបាត់បង់ឬខូចខាតឥវ៉ាន់ផ្ញើនៅពេលកំពុងដឹកជញ្ជូនតាមជើងហោះហើរឬក្នុងរយៈពេលដែលគ្រប់គ្រងដោយក្រុមហ៊ុនអាកាសចរណ៍កម្ពុជាអ៊ែរវ៉េ។ ទោះជាយ៉ាងណាក៏ដោយក្រុមហ៊ុនអាកាសចរណ៍កម្ពុជាអ៊ែរវ៉េនឹងមិនទទួលខុសត្រូវចំពោះការខូចខាតឥវ៉ាន់ (រួមមានឥវ៉ាន់ផ្ញើ ឥវ៉ាន់យកតាមខ្លួន និងវ៉ាលីយួរដៃ) ប្រសិនបើវាត្រូវបានបង្កឡើងដោយវិការៈ គុណភាព ឬកំហុសនៃឥវ៉ាន់។   

16.3 ក្រុមហ៊ុនអាកាសចរណ៍កម្ពុជាអ៊ែរវ៉េនឹងទទួលខុសត្រូវចំពោះការខូចខាតទាំងឥវ៉ាន់ផ្ញើ និងឥវ៉ាន់យកតាមខ្លួន ដែលបង្កឡើងដោយកំហុសរបស់ក្រុមហ៊ុនកម្ពុជាអាកាសចរណ៍អ៊ែរវ៉េ បុគ្គលិកឬភ្នាក់ងាររបស់ខ្លួន។    

16.4 ក្រុមហ៊ុនអាកាសចរណ៍កម្ពុជាអ៊ែរវ៉េនឹងទទួលខុសត្រូវចំពោះការខូចខាតដល់អ្នកដំណើរនិងឥវ៉ាន់ដែលបណ្តាលមកពីការពន្យារពេលរបស់ក្រុមហ៊ុនអាកាសចរណ៍កម្ពុជាអ៊ែរវ៉េក្នុងការដឹកជញ្ជូន។ ទោះជាយ៉ាងណាក៏ដោយក្រុមហ៊ុនអាកាសចរណ៍កម្ពុជាអ៊ែរវ៉េនឹងមិនទទួលខុសត្រូវចំពោះការខូចខាតទាំងនេះទេប្រសិនបើក្រុមហ៊ុនអាកាសចរណ៍កម្ពុជាអ៊ែរវ៉េបញ្ជាក់ថា ក្រុមហ៊ុន ឬនិយោជិតឬភ្នាក់ងាររបស់ខ្លួនបានចាត់វិធានការសមស្របទាំងអស់ដើម្បីចៀសវាងការខូចខាត ឬបញ្ជាក់ថា វាមិនអាចទៅរួចទេសម្រាប់គាត់ចាត់វិធានការបែបនេះ។           

16.5 នៅពេលដែលសំបុត្រត្រូវបានប្រើប្រាស់សម្រាប់ដឹកជញ្ជូនដោយក្រុមហ៊ុនអាកាសចរណ៍កម្ពុជាអ៊ែរវ៉េ និងក្រុមហ៊ុនអាកាសចរណ៍ផ្សេងទៀត ឬគឺជាសំបុត្រហោះហើរទៅគោលដៅផ្ទាល់ នោះការដឹកជញ្ជូនទាំងនោះគួរតែត្រូវបានចាត់ទុកថាដាច់ដោយឡែក។ ក្រុមហ៊ុនអាកាសចរណ៍កម្ពុជាអ៊ែរវ៉េមិនទទួលខុសត្រូវចំពោះការខូចខាតដែលកើតឡើងលើជើងហោះហើររបស់ខ្លួន។ ក្រុមហ៊ុនអាកាសចរណ៍កម្ពុជាអ៊ែរវ៉េ ដែលចេញសំបុត្រឬត្រួតពិនិត្យឥវ៉ាន់លើយន្តហោះនៃក្រុមហ៊ុនអាកាសចរណ៍មួយផ្សេងទៀតធ្វើដូច្នេះគ្រាន់តែជាភ្នាក់ងាររបស់ក្រុមហ៊ុនអាកាសចរណ៍នោះតែប៉ុណ្ណោះ។ សម្រាប់ឥវ៉ាន់ផ្ញើ អ្នកដំណើរអាចនឹងស្នើសុំសំណងពីក្រុមហ៊ុនអាកាសចរណ៍ដែលត្រូវបានចុះបញ្ជីជាលើកដំបូងឬចុងក្រោយលើសំបុត្រ ឬការត្រួតពិនិត្យឥវ៉ាន់។

16.6 ប្រសិនបើគេបញ្ជាក់ថា ការខូចខាតដែលបានលើកឡើងនៅក្នុងប្រការនេះត្រូវបានបង្កឡើងឬសម្របសម្រួលដោយកំហុសរបស់អ្នកទាមទារ ឬកំហុសដែលអ្នកទាមទារទទួលបានសិទ្ធិ ក្រុមហ៊ុនអាកាសចរណ៍កម្ពុជាអ៊ែរវ៉េនឹងត្រូវបានលើកលែងពីការទទួលខុសត្រូវ ឬកាត់បន្ថយការខុសត្រូវយោងទៅតាមកម្រិតនៃកំហុសទាំងនោះ ដែលបានបណ្តាល ឬសម្របសម្រួលការបាត់បង់។ ប្រសិនបើអាកាសចរណ៍កម្ពុជាអ៊ែរវ៉េបញ្ជាក់ថា បុគ្គលក្រៅពីអ្នកដំណើរតម្រូវឱ្យសងសំណងសម្រាប់ការរងរបួស ឬការស្លាប់របស់អ្នកដំណើរ ហើយការរងរបួស ឬការខូចខាតនោះត្រូវបានបង្កឡើង ឬសម្របសម្រួលដោយកំហុសផ្ទាល់ខ្លួនរបស់អ្នកដំណើរ ក្រុមហ៊ុនអាកាសចរណ៍កម្ពុជាអ៊ែរវ៉េនឹងត្រូវបានលើកលែងពីការទទួលខុសត្រូវ ឬកាត់បន្ថយនូវការទទួលខុសត្រូវយោងតាមកម្រិតនៃកំហុសបែបនេះដែលបានបណ្តាល ឬសម្របសម្រួលការរងរបួស ឬការស្លាប់។

បទប្បញ្ញត្តិនេះអាចអនុវត្តបានចំពោះការទទួលខុសត្រូវទាំងអស់ក្នុងប្រការនេះ។

 

16.7 ការទទួលខុសត្រូវរបស់ក្រុមហ៊ុនអាកាសចរណ៍កម្ពុជាអ៊ែរវ៉េសម្រាប់ការទូទាត់សំណងមានកំណត់ចំពោះការសងជំងឺចិត្តយោងតាមលក្ខខណ្ឌទាំងនេះ។ ក្រុមហ៊ុនអាកាសចរណ៍កម្ពុជាអ៊ែរវ៉េនឹងមិនទទួលខុសត្រូវចំពោះជំងឺចិត្តប្រដៅ ជំងឺចិត្តធ្វើជាគំរូ ឬការសងជំងឺចិត្តផ្សេងៗទៀតក្នុងករណីណាមួយ។  

16.8 វត្ថុជាក់លាក់និងបទដ្ឋានគណនាសម្រាប់បំណុលសំណងទូទាត់ដែលមានចែងក្នុងប្រការនេះត្រូវបានកំណត់ដោយច្បាប់នៃព្រះរាជាណាចក្រកម្ពុជា។ 

នៅពេលដែលអ្នកដំណើរស្នើសុំសំណងពីក្រុមហ៊ុនអាកាសចរណ៍កម្ពុជាអ៊ែរវ៉េ  នោះភស្តុតាងសមហេតុផលនៃសំណូមពរទូទាត់សំណងដែលលើកឡើងខាងលើនេះត្រូវបានផ្តល់ជូនតាមសំណើរបស់ក្រុមហ៊ុនអាកាសចរណ៍កម្ពុជាអ៊ែរវ៉េ។        

16.9 ដែនកំណត់នៃការទទួលខុសត្រូវសងជំងឺចិត្តចំពោះគ្រោះថ្នាក់រាងកាយ

នៅក្នុងស្ថានភាពដែលបានរៀបរាប់ខាងក្រោម ក្រុមហ៊ុនអាកាសចរណ៍កម្ពុជាអ៊ែរវ៉េមិនទទួលខុសត្រូវចំពោះផ្នែកណាមួយនៃសំណងខូចខាតលើសពីដែនកំណត់ដែលអាចអនុវត្តពីមុនចំពោះសិទ្ធិពិសេសក្នុងការដកប្រាក់ ដែលបានបង្កើតសម្រាប់អ្នកដំណើរនីមួយៗយោងទៅតាមប្រការ 16.1 ។         

16.9.1 ការរងរបួសឬការស្លាប់ដែលបណ្តាលឱ្យអ្នកដំណើរ ដែលមិនបណ្តាលមកពីកំហុសឆ្គងឬការប្រព្រឹត្តខុស ឬភាពអសកម្មរបស់ក្រុមហ៊ុនអាកាសចរណ៍កម្ពុជាអ៊ែរវ៉េ បុគ្គលិកឬភ្នាក់ងាររបស់ខ្លួន។

16.9.2  ការរងរបួសឬការស្លាប់ដែលបណ្តាលឱ្យអ្នកដំណើរ ដែលបណ្តាលមកពីកំហុសឆ្គងឬការប្រព្រឹត្តខុស ឬភាពអសកម្មរបស់ភាគីទីបី។          

16.10 ការពន្យារពេល និងឥវ៉ាន់ទំនិញនិងដែនកំណត់នៃការទទួលខុសត្រូវបំណុល

ចំពោះការខូចខាតដែលបណ្តាលមកពីការពន្យារពេលក្នុងការដឹកជញ្ជូនអ្នកដំណើរនោះសំណងដែលក្រុមហ៊ុនអាកាសចរណ៍អ៊ែរវ៉េបានជំពាក់អ្នកដំណើរនីមួយៗត្រូវមានកំណត់ចំពោះដែនកំណត់ដែលអាចអនុវត្តពីមុននៅក្រោមអនុសញ្ញាទីក្រុងម៉ុងត្រេអាល់។ 

16.11 ចំពោះអ្នកដំណើរដែលទទួលយកឥវ៉ាន់ផ្ញើ ហើយមិនជំទាស់ជាលើកដំបូងនៅកន្លែងទទួលយកឥវ៉ាន់នោះទេ  នេះនឹងត្រូវចាត់ទុកថាជាភស្តុតាងដំបូងដែលក្រុមហ៊ុនអាកាសចរណ៍កម្ពុជាអ៊ែរវ៉េបានបំពេញកាតព្វកិច្ចដឹកជញ្ជូនឥវ៉ាន់ ហើយប្រគល់ឱ្យអ្នកដំណើរវិញក្នុងស្ថានភាពពេញលេញ។             

ប្រសិនបើអ្នកដំណើររកឃើញថាឥវ៉ាន់ផ្ញើរបស់ខ្លួនត្រូវបានបំផ្លាញ ឬខូចខាត គាត់គួរតែដាក់ពាក្យបណ្តឹងទៅក្រុមហ៊ុនអាកាសចរណ៍អ៊ែរវ៉េជាលាយលក្ខណ៍អក្សរក្នុងរយៈពេលប្រាំពីរថ្ងៃគិតចាប់ពីថ្ងៃដែលគាត់បានទៅយកឥវ៉ាន់ផ្ញើរបស់ខ្លួន។ ប្រសិនបើអ្នកដំណើររកឃើញការពន្យារពេលក្នុងការទទួលបានឥវ៉ាន់ នោះគាត់គួរតែដាក់ពាក្យបណ្តឹងជាលាយលក្ខណ៍អក្សរទៅក្រុមហ៊ុនអាកាសចរណ៍អ៊ែរវ៉េក្នុងរយៈពេល 21 ថ្ងៃចាប់ពីថ្ងៃដែលបានទៅយកឥវ៉ាន់។

 

 ប្រការ 17 ផ្សេងៗ       

 

17.1 លក្ខខណ្ឌទាំងនេះបានសរសេរជាភាសាចិន និងភាសាអង់គ្លេស។ ក្នុងករណីមានវិវាទភាសាណាមួយ ភាសាអង់គ្លេសនឹងយកជាគោល។         

17.2 លក្ខខណ្ឌទាំងនេះត្រូវបានតម្កល់ទុកនៅអាជ្ញាធរដឹកជញ្ជូនកម្ពុជា ហើយនឹងចូលជាធរមាន និងអនុវត្តជាផ្លូវការចាប់ពីថ្ងៃទី 21 ខែឧសភា ឆ្នាំ 2018 តទៅ។ ចំពោះកិច្ចសន្យានៃការដឹកជញ្ជូនបានធ្វើឡើងបន្ទាប់ពីកាលបរិច្ឆេទនេះ លក្ខខណ្ឌទាំងនេះត្រូវបានយកមកអនុវត្ត។        

17.3 លើកលែងតែមានចែងផ្សេងពីនេះក្នុងអនុសញ្ញានេះ ឬច្បាប់ចូលជាធរមាន បទប្បញ្ញត្តិរបស់រាជរដ្ឋាភិបាល បទបញ្ជា ឬលក្ខខណ្ឌ   លក្ខខណ្ឌ និងប្រការទាំងនេះនិងការដឹកជញ្ជូនណាមួយដែលយើងយល់ព្រមផ្តល់ជូនអ្នក (សម្រាប់អ្នក និង / ឬឥវ៉ាន់របស់អ្នក) នឹងត្រូវបានគ្រប់គ្រងដោយច្បាប់នៃព្រះរាជាណាចក្រកម្ពុជា ហើយនិងរាល់វិវាទណាមួយកើតឡើងរវាងអ្នក និងយើងទាក់ទងនឹងការដឹកជញ្ជូនបែបនេះតាមមធ្យោបាយណាមួយត្រូវស្ថិតនៅក្រោមយុត្តាធិការមិនផ្តាច់មុខរបស់តុលាការកម្ពុជា។     

17.4 បន្ទាប់ពីលក្ខខណ្ឌទាំងនេះចូលជាធរមាន ក្រុមហ៊ុនអាកាសចរណ៍កម្ពុជាអ៊ែរវ៉េមានសិទ្ធិកែប្រែខ្លឹមសារនៃលក្ខខណ្ឌទាំងនេះ។ ទោះយ៉ាងណាក៏ដោយសម្រាប់កិច្ចសន្យាដឹកជញ្ជូនដែលបានធ្វើឡើងមុនថ្ងៃចេញ “លក្ខខណ្ឌថ្មីទូទៅរបស់ក្រុមហ៊ុនអាកាសចរណ៍កម្ពុជាអ៊ែរវ៉េស្តីពីការដឹកជញ្ជូនសម្រាប់អ្នកដំណើរ និងឥវ៉ាន់" ចូលជាធរមាន លក្ខខណ្ឌទាំងនេះនឹងនៅតែត្រូវបានប្រើប្រាស់។

ក្រុមហ៊ុនអាកាសចរណ៍កម្ពុជាអ៊ែរវ៉េមានសិទ្ធិបកស្រាយលក្ខខណ្ឌទាំងនេះ។