ការបដិសេធ

សេចក្តីជូនដំណឹងជាក់លាក់ចំពោះឯកសារដែលមាននៅលើគេហទំព័រនេះ  

ការអនុញ្ញាតប្រើប្រាស់ឯកសារ (ដូចជាឯកសារពណ៌ស សេចក្តីប្រកាសព័ត៌មាន តារាងទិន្នន័យ និងសំណួរសួរញឹកញាប់) ពីម៉ាស៊ីនបម្រើនេះ ("ម៉ាស៊ីនមេ") ត្រូវបានផ្តល់ជូនក្នុងករណី (1) សេចក្តីជូនដំណឹងអំពីសិទ្ធិថតចម្លងធ្វើឡើងជាច្បាប់ចម្លងទាំងអស់និងទាំងសេចក្តីជូនដំណឹងពីអំពីសិទ្ធិថតចម្លង និងសិទ្ធិអនុញ្ញាតនេះធ្វើឡើង (2) ការប្រើប្រាស់ឯកសារបែបនេះពីម៉ាស៊ីនមេនេះគឺសម្រាប់តែគោលបំណងផ្តល់ព័ត៌មាន និងមិនមែនគោលបំណងពាណិជ្ជកម្ម ឬប្រើប្រាស់តែសម្រាប់គោលបំណងផ្ទាល់ខ្លួនប៉ុណ្ណោះហើយនឹងមិនត្រូវថតចម្លង ឬបង្ហោះនៅលើបណ្តាញកុំព្យូទ័រណាមួយឬផ្សព្វផ្សាយនៅលើបណ្តាញប្រព័ន្ធសារព័ត៌មានណាមួយ និង (3) ការកែតម្រូវឯកសារណាមួយមិនត្រូវធ្វើឡើងឡើយ។ ការប្រើប្រាស់ឯកសារដែលបានទាញយកវិញពីម៉ាស៊ីនបម្រើសម្រាប់គោលបំណងផ្សេងទៀតដោយគ្មានការអនុញ្ញាតពីម៉ាស៊ីនមេ និងក្រុមហ៊ុនខេមបូឌាអ៊ែរវ៉េត្រូវបានហាមឃាត់យ៉ាងជាក់ស្តែងក្រោមការការពារនៃច្បាប់ពាក់ព័ន្ធ ហើយអាចបណ្តាលឲ្យមានការដាក់ពិន័យរដ្ឋប្បវេណីនិងទោសព្រហ្មទណ្ឌធ្ងន់ធ្ងរ។ ជនល្មើសនឹងត្រូវបានកាត់ទោសក្នុងកម្រិតធ្ងន់ធ្ងរបំផុត។ 

ឯកសារដែលមានបញ្ជាក់ខាងលើមិនរួមបញ្ចូលការរចនាឬប្លង់គេហទំព័រក្រុមហ៊ុនខេមបូឌាអ៊ែរវ៉េ ឬគេហទំព័រផ្សេងទៀតដែលកាន់កាប់ ដំណើរការ ផ្តល់អាជ្ញាប័ណ្ណ ឬគ្រប់គ្រងដោយក្រុមហ៊ុនខេមបូឌាអ៊ែរវ៉េ។ សមាសធាតុនៃគេហទំព័រក្រុមហ៊ុនខេមបូឌាអ៊ែរវ៉េ ត្រូវបានការពារដោយលក្ខណៈពាណិជ្ជកម្ម និងច្បាប់ដទៃទៀតហើយអាចមិនត្រូវបានថតចម្លង ឬត្រាប់តាមទាំងស្រុង ឬក៏ផ្នែកណាមួយឡើយ។ រូបសញ្ញា(ឡូហ្គូ) ក្រាហ្វិក  សំឡេង ឬរូបភាពពីគេហទំព័រណាមួយរបស់ក្រុមហ៊ុនខេមបូឌាអ៊ែរវ៉េ មិនអាចត្រូវបានថតចម្លង ឬបញ្ជូនឡើងវិញដោយគ្មានការអនុញ្ញាតជាក់លាស់ពីក្រុមហ៊ុនខេមបូឌាអ៊ែរវ៉េ ឡើយ។ លើសពីនេះទៅទៀតក្រុមហ៊ុនខេមបូឌាអ៊ែរវ៉េ និងក្រុមហ៊ុនពាក់ព័ន្ធរបស់ខ្លួន សូមបញ្ជាក់ថា សេវាកម្មខាងលើក្នុងការផ្តល់ឯកសារនិងព័ត៌មានមិនត្រូវបង្ករផលប៉ះពាល់ណាមួយចំពោះសិទ្ធិនៃកម្មសិទ្ធិបញ្ញារបស់ក្រុមហ៊ុនខេមបូឌាអ៊ែរវ៉េ ក្រុមហ៊ុនពាក់ព័ន្ធរបស់ខ្លួន និង/ឬក្រុមហ៊ុនផ្សេងទៀត នៅលើឯកសារ រូបសញ្ញា ក្រាហ្វិក សំឡេង ឬ រូបភាពដែលបានទាញយកវិញពីគេហទំព័រក្រុមហ៊ុនខេមបូឌាអ៊ែរវ៉េ ឬគេហទំព័រពាក់ព័ន្ធ។ បន្ថែមពីនេះ សេវាកម្មខាងលើក្នុងការផ្តល់ឯកសារនិងព័ត៌មានមិនត្រូវបានចាត់ទុកថាជាទម្រង់នៃការផ្ទេរ/ការប្រគល់សិទ្ធិនៃកម្មសិទ្ធិបញ្ញាដូចដែលបានជម្រាបជូនខាងលើ។

ក្រុមហ៊ុនខេមបូឌាអ៊ែរវ៉េ និង/ឬដៃគូយុទ្ធសាស្រ្តរបស់ក្រុមហ៊ុនមិនធានាអះអាងអំពីភាពសមស្របនៃព័ត៌មានដែលមានក្នុងឯកសារ និងក្រាហ្វិកពាក់ព័ន្ធដែលបានបោះផ្សាយនៅលើម៉ាស៊ីនបម្រើនេះសម្រាប់គោលបំណងណាមួយ។ រាល់ឯកសារទាំងនោះនិងក្រាហ្វិកពាក់ព័ន្ធត្រូវបានផ្តល់ជូន "តាមស្ថានភាពជាក់ស្តែង" ដោយគ្មានការធានាណាមួយឡើយ។ ក្រុមហ៊ុនខេមបូឌាអ៊ែរវ៉េ និង/ឬដៃគូយុទ្ធសាស្រ្តរបស់ក្រុមហ៊ុនសូមបដិសេធរាល់ការធានានិងលក្ខខណ្ឌទាក់ទងនឹងព័ត៌មាននេះរាប់បញ្ចូលទាំងការធានានិងលក្ខខណ្ឌទាំងអស់នៃ ការដោះដូរ និងភាពសមស្របសម្រាប់គោលបំណងជាក់លាក់ណាមួយ សិទ្ធិកម្មសិទ្ធិ និងការមិនរំលោភបំពាន។ ទោះជាក្នុងករណីណាមួយក៏ដោយ ក្រុមហ៊ុនខេមបូឌាអ៊ែរវ៉េ និង/ឬដៃគូយុទ្ធសាស្រ្តរបស់ក្រុមហ៊ុនមិនទទួលខុសត្រូវចំពោះការខូចខាតពិសេស ឬដោយចៃដន្យឬការខូចខាតណាមួយដែលបណ្តាលមកពីការបាត់បង់ការប្រើប្រាស់  ទិន្នន័យឬប្រាក់ចំណេញទោះក្នុងបណ្តឹងនៃកិច្ចសន្យា ការធ្វេសប្រហែសឬបណ្តឹងកំហុសស៊ីវិលផ្សេងទៀតក៏ដោយ ដែលកើតឡើងចេញ ឬជាប់ទាក់ទងជាមួយការប្រើប្រាស់ឬការផ្តល់ព័ត៌មានពីម៉ាស៊ីនមេនេះ។ លើសពីនេះទៅទៀត អ្នកប្រើប្រាស់ (ទោះជាដោយផ្ទាល់ឬដោយប្រយោល) ព័ត៌មានខាងលើត្រូវធានាចំពោះក្រុមហ៊ុនអាកាសចរណ៍កម្ពុជាអ៊ែរវ៉េ និង/ឬដៃគូយុទ្ធសាស្រ្តរបស់ក្រុមហ៊ុនលើសំណងចំពោះបណ្តឹងផ្លូវច្បាប់ ការតវ៉ាទាមទារសំណង ការចំណាយ និងការខូចខាត ដែលក្រុមហ៊ុនអាកាសចរណ៍កម្ពុជាអ៊ែរវ៉េ និង/ឬដៃគូយុទ្ធសាស្រ្តរបស់ក្រុមហ៊ុនអាចទទួលរងដោយសារតែការប្រើប្រាស់និង /ឬការផ្តល់ព័ត៌មានខាងលើ។ 

ឯកសារនិងក្រាហ្វិកពាក់ព័ន្ធដែលបានផ្សព្វផ្សាយនៅលើម៉ាស៊ីនមេនេះអាចមានកម្រិតកង្វះខាតបច្ចេកទេស ឬកំហុសអក្សរបោះពុម្ភដែលក្រុមហ៊ុនខេមបូឌាអ៊ែរវ៉េ និង/ឬដៃគូយុទ្ធសាស្រ្តរបស់ក្រុមហ៊ុនមិនផ្តល់ជូនការធានាទេ។ ការផ្លាស់ប្តូរអាចបន្ថែមព័ត៌មានលើគេហទំព័រនេះតាមកាលកំណត់។ ក្រុមហ៊ុនខេមបូឌាអ៊ែរវ៉េ និង/ឬដៃគូយុទ្ធសាស្រ្តរបស់ក្រុមហ៊ុនអាចកែលម្អនិង/ឬផ្លាស់ប្តូផលិតផល និង /ឬសេវាកម្ម និង/ឬកម្មវិធីដែលបានពិពណ៌នានៅទីនេះគ្រប់ពេលដោយគ្មានការជូនដំណឹងដល់អ្នកប្រើប្រាស់ (ទោះជាដោយផ្ទាល់ឬដោយប្រយោល) ព័ត៌មានលើគេហទំព័រនេះ។

សេចក្តីជូនដំណឹងទាក់ទងនឹងសូហ្វវែរ  ឯកសារនិងសេវាកម្មដែលមាននៅលើគេហទំព័រនេះ

ទោះជាក្នុងករណីណាមួយក៏ដោយ ក្រុមហ៊ុនខេមបូឌាអ៊ែរវ៉េ និង/ឬដៃគូយុទ្ធសាស្រ្តរបស់ក្រុមហ៊ុនមិនទទួលខុសត្រូវចំពោះការខូចខាតពិសេស ឬដោយចៃដន្យឬការខូចខាតណាមួយដែលបណ្តាលមកពីការបាត់បង់ការប្រើប្រាស់  និងទិន្នន័យ ទោះក្នុងបណ្តឹងនៃកិច្ចសន្យា ការធ្វេសប្រហែសឬបណ្តឹងកំហុសស៊ីវិលផ្សេងទៀតក៏ដោយ ដែលកើតឡើងចេញ ឬជាប់ទាក់ទងជាមួយការប្រើប្រាស់ឬការអនុវត្តសូហ្វវែរ  ឯកសា ការផ្តល់សេវាកម្ម ឬការមិនបានផ្តល់សេវាកម្ម ឬព័ត៌មានពីម៉ាស៊ីនមេនេះ។ លើសពីនេះ អ្នកប្រើប្រាស់ (ទោះដោយផ្ទាល់ ឬដោយប្រយោល) សូហ្វវែរ ឯកសារ និងព័ត៌មានដូចដែលបានជម្រាបជូនខាងលើត្រូវធានាចំពោះក្រុមហ៊ុនអាកាសចរណ៍កម្ពុជាអ៊ែរវ៉េ និង/ឬដៃគូយុទ្ធសាស្រ្តរបស់ក្រុមហ៊ុនលើសំណងនៃបណ្តឹងផ្លូវច្បាប់ ការទាមទារ ការចំណាយ និងការខូចខាតដែលកើតឡើងចំពោះក្រុមហ៊ុនខេមបូឌាអ៊ែរវ៉េ និង/ឬដៃគូយុទ្ធសាស្រ្តរបស់ក្រុមហ៊ុន ដោយសារតែការប្រើប្រាស់ និង/ឬការអនុវត្តសូហ្វវែរ ឯកសារ និងព័ត៌មានដូចដែលបានជម្រាបជូនខាងលើ។ 

ក្រុមហ៊ុនខេមបូឌាអ៊ែរវ៉េ និងក្រុមហ៊ុនពាក់ព័ន្ធរបស់ខ្លួននឹងខិតខំប្រឹងប្រែងអស់ពីសមត្ថភាពដើម្បីរក្សាទុកឯកសារ សូហ្វវែរនិងព័ត៌មានសម្រាប់ប្រើប្រាស់   និងទាញយកដោយគ្មានមេរោគ។ ទោះយ៉ាងណាក៏ដោយ ក្រុមហ៊ុនអាកាសចរណ៍កម្ពុជាអ៊ែរវ៉េ និងក្រុមហ៊ុនពាក់ព័ន្ធរបស់ខ្លួននឹងមិនទទួលខុសត្រូវចំពោះការខាតបង់ និងព្យសនកម្មដែលទទួលរងដោយសារតែការប្រើនិងការអនុវត្តសូហ្វវែរ ឯកសារនិងព័ត៌មានដូចដែលបានជម្រាបជូនខាងលើ។ 

សេចក្តីថ្លែងការណ៍ស្តីពីចក្ខុវិស័យនាពេលអនាគត

ព័ត៌មានខ្លះនៅលើគេហទំព័រនេះអាចរួមមានការព្យាករណ៍ ឬសេចក្តីថ្លែងការណ៍ស្តីពីចក្ខុវិស័យដែលទាក់ទងទៅនឹងព្រឹត្តិការណ៍អនាគត ឬសមត្ថភាពហិរញ្ញវត្ថុអនាគតរបស់ក្រុមហ៊ុនដែលពាក់ព័ន្ធនឹងហានិភ័យ និងភាពមិនប្រាកដប្រជា។ យើងសូមដាស់តឿនអ្នកថាសេចក្តីថ្លែងការណ៍ទាំងនេះគឺជាការសន្និដ្ឋានតែប៉ុណ្ណោះសម្រាប់គោលបំណងជាឯកសារយោង និងត្រូវបានផ្តល់ជូនដោយក្រុមហ៊ុនដោយឥតគិតថ្លៃ ហើយនិងព្រឹត្តិការណ៍ឬលទ្ធផលជាក់ស្តែងអាចខុសគ្នាពីការរំពឹងទុកដែលបានលើកឡើងក្នុងការព្យាករណ៍ ឬសេចក្តីថ្លែងការណ៍ស្តីពីចក្ខុវិស័យ។ ក្រុមហ៊ុនខេមបូឌាអ៊ែរវ៉េ និងក្រុមហ៊ុនពាក់ព័ន្ធរបស់ខ្លួននិងនាយកប្រតិបត្តិ មន្ត្រីឬបុគ្គលិកមិនផ្តល់ការធានា និងមិនទទួលយកនូវកាតព្វកិច្ចណាមួយដើម្បីកែតម្រូវឬធ្វើបច្ចុប្បន្នភាពសេចក្តីថ្លែងការណ៍នេះ ឬមតិយោបល់ដែលមាននៅក្នុងគេហទំព័រនេះនិងការទទួលខុសត្រូវណាមួយក្នុងករណីដែលការព្យាករណ៍ ឬសេចក្តីថ្លែងការណ៍ស្តីពីចក្ខុវិស័យមិនកើតឡើងជាក់ស្តែង ឬបញ្ជាក់ថាមិនត្រឹមត្រូវ។

តំណភ្ជាប់ទៅកាន់គេហទំព័រភាគីទីបី

តំណភ្ជាប់នៅក្នុងផ្នែកនេះនឹងអនុញ្ញាតឱ្យអ្នកចាកចេញពីគេហទំព័រក្រុមហ៊ុនខេមបូឌាអ៊ែរវ៉េ។ គេហទំព័រភ្ជាប់តំណមិនស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រុមហ៊ុនខេមបូឌាអ៊ែរវ៉េ និងក្រុមហ៊ុនខេមបូឌាអ៊ែរវ៉េមិនមានការទទួលខុសត្រូវចំពោះមាតិកានៃគេហទំព័រភ្ជាប់តំណ ឬ តំណណាមួយដែលមាននៅក្នុងគេហទំព័រភ្ជាប់តំណនេះ។ ក្រុមហ៊ុនខេមបូឌាអ៊ែរវ៉េ សូមផ្តល់ជូនអ្នកនូវតំណភ្ជាប់ទាំងនេះដើម្បីបង្កលក្ខណៈងាយស្រួល ប៉ុន្តែការដាក់បញ្ចូលតំណភ្ជាប់ណាមួយមិនបញ្ជាក់ពីការអនុម័តគេហទំព័រនេះដោយក្រុមហ៊ុនខេមបូឌាអ៊ែរវ៉េ។ ក្រុមហ៊ុនខេមបូឌាអ៊ែរវ៉េមិនទទួលខុសត្រូវនិងបន្ទុកណាមួយចំពោះការខាតបង់ដោយសារសកម្មណាមួយដែលកើតមានក្នុងកិច្ចសន្យា  កំហុសស៊ីវិល ឬមូលហេតុណាមួយពាក់ព័ន្ធជាមួយគេហទំព័រនេះ។ ក្រុមហ៊ុនខេមបូដាអ៊ែរវ៉េមានសិទ្ធិលុបចោល ផ្អាក ឬកែរាល់ព័ត៌មានទាំងអស់នៅលើគេហទំព័រនេះគ្រប់ពេលវេលាដោយមានឆន្ទានុសិទ្ធិផ្តាច់មុខរបស់ខ្លួនដោយមិនផ្តល់ហេតុផលណាមួយឡើយ។ អ្នកត្រូវទទួលខុសត្រូវចំពោះការវាយតម្លៃរាល់ព័ត៌មានដែលមាននៅក្នុងគេហទំព័រនេះ ឬពាក់ព័ន្ធជាមួយគេហទំព័រនេះ ហើយគួរតែផ្ទៀងផ្ទាត់ភាពត្រឹមត្រូវនៃព័ត៌មានបែបនេះឬស្វែងរកការប្រឹក្សាដោយឯករាជ្យមុនពឹងផ្អែកលើព័ត៌មាននេះ។ 

សេចក្តីជូនដំណឹងស្តីពីសិទ្ធិថតចម្លង និងពាណិជ្ជសញ្ញា

រក្សាសិទ្ធិ 2018 ដោយក្រុមហ៊ុនខេមបូឌាអ៊ែរវ៉េ

ស្លាកសញ្ញារបស់ក្រុមហ៊ុនខេមបូឌាអ៊ែរវ៉េគឺជាពាណិជ្ជសញ្ញារបស់ក្រុមហ៊ុនខេមបូឌាអ៊ែរវ៉េដែលបានចុះបញ្ជីពាណិជ្ជកម្ម។ រាល់ផលិតផលផ្សេងទៀត ឬឈ្មោះក្រុមហ៊ុនត្រូវបានប្រើប្រាស់សម្រាប់តែគោលបំណងធ្វើអត្តសញ្ញាណកម្មប៉ុណ្ណោះហើយអាចជាពាណិជ្ជសញ្ញានៃកម្មសិទ្ធិករនីមួយៗ។

រក្សាទុកសិទ្ធិណាមួយដែលមិនបានផ្តល់នៅទីនេះ។

សូមទំនាក់ទំនងក្រុមហ៊ុនខេមបូឌាអ៊ែរវ៉េប្រសិនបើមានចំងល់ ឬបញ្ហាជាមួយសេវាកម្មនេះ។

ក្រុមហ៊ុនខេមបូឌាអ៊ែរវ៉េ រក្សាសិទ្ធិគ្រប់យ៉ាងឆ្នាំ 2018។