ចុះឈ្មោះភ្នាក់ងារ

ភ្នាក់ងារទេសចរណ៍

 

ផតថលទីភ្នាក់ងារអនឡាញរបស់ក្រុមហ៊ុនអាកាសចរណ៍កម្ពុជាអ៊ែរវ៉េគឺជាវេទិកាមួយដែលធ្វើតាមតម្រូវការសម្រាប់ទីភ្នាក់ងារទេសចរណ៍។ មានបំពាក់ប្រព័ន្ធថ្មីសម្រាប់កក់ដោយផ្ទាល់ ភ្នាក់ងារចុះបញ្ជីរបស់យើងអាចកក់សំបុត្ររបស់យើងក្នុងតម្លៃទាប។

យើងមានសេចក្តីសោមនស្សរីករាយយ៉ាងខ្លាំងក្នុងការអញ្ជើញក្រុមហ៊ុនរបស់លោកអ្នកចូលរួមជាមួយយើងក្នុងនាមជាភ្នាក់ងារដែលបានចុះបញ្ជីដើម្បីទទួលបានសេវាកម្មពិសេសរបស់យើង៖      

  • កក់សំបុត្រយន្តហោះដោយងាយស្រួល និងក្នុងតម្លៃទាបជាងទីផ្សារ

  • កក់កៅអីទុកជាមុនរួមទាំងកៅអីធម្មតារបស់យើងដែលមានកន្លែងគងជើងធំទូលាយ សម្រាប់ភ្ញៀវរបស់អ្នក

  • សូមរីករាយជាមួយភាពបត់បែននៃការ "គ្រប់គ្រងការកក់របស់ខ្ញុំ"

  • ទិញឥវ៉ាន់ប្រភេទខុសៗគ្នាអាស្រ័យលើតម្រូវការរបស់ភ្ញៀវ

  • ការទូទាត់ងាយស្រួលជាមួយវិធីទូទាត់ជាច្រើនជម្រើសដែលបានផ្តល់ជូន

  • គ្រប់គ្រងគណនីរបស់អ្នក

អ្នកនៅសល់តែពីរបីជំហានប៉ុណ្ណោះដើម្បីក្លាយជាភ្នាក់ងារចុះបញ្ជីរបស់យើង! សូមផ្ញើអ៊ីម៉េលមកកាន់ sales@cambodia-airways.com ហើយក្រុមជំនាញផ្នែកលក់របស់យើងនឹងទាក់ទងអ្នកក្នុងរយៈពេល 5 ថ្ងៃនៃថ្ងៃធ្វើការ។

បានចុះឈ្មោះរួចហើយ? សូមចូលនៅទីនេះ។

 

ដៃគូ API

 

ប្រសិនបើអ្នកមានចំណាប់អារម្មណ៍ក្នុងការភ្ជាប់ប្រព័ន្ធកក់ទុកជាមុនដើម្បីកក់កៅអី យើងអាចភ្ជាប់ទំនាក់ទំនងជាមួយអ្នកតាមរយៈ Radixx CPAPI ជាវិធីងាយស្រួលអនុវត្តរបស់យើង។ សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនងមកកាន់ec@cambodia-airways.com។ ។